គ្រាន់តែ​សុំ​កុំ​ឲ្យ​ខាកស្តោះ ដក​កាំភ្លើង​បាញ់​ជញ្ជាំង​ថ្ម​​នៅ​មុខ​រ៉ា ផ្អើល​ប្រជាពលរដ្ឋ​ តែ​មិន​ផ្អើល​សមត្ថកិច្ច​សោះ

 
 

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្ដាល​ម្នាក់ ​បាន​ដក​កាំភ្លើង​បាញ់​ជញ្ជាំង​ថ្ម​ផ្អើល​ ប្រជាពលរដ្ឋ​ពេញ​មុខ​រ៉ា ​តែ​គ្មាន​ឃើញ​ស្រមោល​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ខណៈ​អ្នកលក់​គ្រឿងក្លែម​ម្នាក់ ​សំណូមពរ​បុរស​រូប​នោះ​សុំ​កុំ​ឲ្យ​ខាកស្តោះ​ នៅ​កន្លែង​គាត់​លក់ដូរ ដែល​ហេតុការណ៍​នេះ​កើត ​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ នៅ​កន្លែង​លក់​គ្រឿង​ក្លែប​តូចតាច​មួយ​កន្លែង ​នៅ​ម្តុំ​មុខ​ស្ថានីយ​រថភ្លើង ព្រំប្រទល់​រវាង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក និង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ស្ត្រី​ម្នាក់​ឈ្មោះ ចាន់ សាត អាយុ​៥៦​ឆ្នាំ ជា​អ្នកលក់​គ្រឿងក្លែម បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​វ័យ​កណ្ដាល​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ មិន​ចាំ​ស្លាក​លេខ បាន​ឌុ​ប​នារី​ស្រស់​ស្អាត​ម្នាក់​​​ចូល​មក​កន្លែង​គាត់ តែ​បុរស​រូប​នោះ​ហាក់ដូចជា​ស្រវឹង ​តាំង​ពី​នាយ​មក​​ហើយ ។

ស្ត្រី​អ្នកលក់​គ្រឿងក្លែម​បន្ត​ទៀត​ថា ពេល​ចូល​មក​ដល់​ក៏​បានក​ម្មង់​ម្ហូប និង​ស្រា​បៀរ​ផឹក​បន្ត​ទៀត តែ​ដោយ​បុរស​រូប​នោះ​ចេះ​តែ​ខាកស្តោះ​ញយ​ដង​ពេក ដោយ​ខ្លាច​ប៉ះពាល់​ដល់​ភ្ញៀវ​ដទៃ​ទៀត គាត់​ក៏​បាន​សំណូមពរ​គាត់​សុំ​កុំ​ឲ្យ​ខាកស្តោះ​បន្ត​ទៀត តែ​បុរស​រូប​នោះ​បែរជា​ខឹ​ង​គាត់​យ៉ាង​ខ្លាំង ហើយ​ក៏​ដក​កាំភ្លើង ​បាញ់​ជញ្ជាំង​ថ្ម​១​គ្រាប់ ហើយ​និយាយ​បែប​ឡូយ​ទៀត​ថា ប្តឹង​អាណា​ប្តឹង​ទៅ ចាំ​មើល​អាណា​ហ៊ាន​​មក​ចាប់​អញ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​បុរស​រូប​នោះ​បាញ់​១​គ្រាប់​រួច មិន​ទាន់​ចេញ​ទៅ​ភ្លាម​ៗ​ទេ ដោយនៅ​ឈរ​ក្អេងក្អាង ឡូឡា ប្រហែល​​ជាង​កន្លះ​ម៉ោង ឬ​ជិត​១​ម៉ោង​ ក៏​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​ម្នាក់​ មក​អើត​កន្លែង​កើតហេតុ​ឡើយ ទោះបីជា​មាន​អ្នកខ្លះ​បាន​ទូរស័ព្ទ​ ទៅ​ប្តឹង​សមត្ថកិច្ច​ក៏​ដោយ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ក្អេងក្អាង និង​ឡូឡា​ជិត​១​ម៉ោង ​ហើយ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា​មក​ដល់​កន្លែង​កើតហេតុ បុរស​រូប​នោះ​ក៏​បាន​ឌុ​ប​នារី ​ដែល​គាត់​ឌុ​បម​ក​ចាកចេញ​ទៅ​បាត់​ទៅ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​សមត្ថកិច្ច ​អាវុធហត្ថ​មក​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​សាកសួរ​ពី​ដំណើររឿង និង​ភិនភាគ​បុរស​វ័យ​កណ្ដាល​ ដែល​បាន​បាញ់បោះ​សេរី​ នៅ​ទី​សាធារណៈ​នេះ ។

អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​ បាន​នាំ​គ្នា​និយាយ​បែប​លេង​សើច​​ថា ប្រហែលជា​បុរស​វ័យ​កណ្ដាល​រូប​នេះ​ ចង់​អួត​ស្រី​ស្នេហ៍​របស់​គាត់​ហើយ​មើល​ទៅ​ ម្យ៉ាង​ចង់​បង្ហាញ​ស្រី​ស្នេហ៍​របស់​គាត់​ថា​ គាត់​ជា​អ្នក​ធំ គាត់​មាន​កាំភ្លើង ទោះ​បាញ់បោះ​យ៉ាងណា ​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​គាត់​ដែរ ព្រោះ​គាត់​មាន​ខ្សែ​ធំ ដើម្បី​ឲ្យ​ស្រី​ស្រស់​រូប​នោះ ​ស្រលាញ់​គាត់​ហើយ​មើលទៅ ហាហា​ហា បើ​ចឹង​មែន​នោះ !!!








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម