អ៊ីវ៉ា ចេញមុខបកស្រាយ ទៅលើព័ត៌មានដែលល្បីថា កែវ វាសនា មានប្រពន្ធ ជាថៅកែវ័យក្មេង កូនកាត់ចិន
ភ្នំពេញ៖ ក្រោយពីមានព័ត៌មានជាច្រើន បានចុះផ្សាយយ៉ាងព្រោងព្រាត កាលពីម្សិលមិញនេះ ដែលថា តារាចម្រៀងប្រុស កែវ វាសនា មានប្រពន្ធជាថៅកែកូនកាត់ចិននោះ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា តាំងពីដើមរហូតដល់បច្ចុប្បន្ន រូបលោកមិនដែលបង្ហាញគូស្នេហ៍ ឲ្យមហាជនបានដឹងនោះទេ គឺទើបតែពេលថ្មីៗនេះឯង ដែលមានព័ត៌មានលេចលឺថា កែវ វាសនា មានប្រពន្ធរួចទៅហើយ។
ចំពោះរឿងរ៉ាវមួយនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលអ្នកគាំទ្រ ចង់ដឹងកាន់តែច្បាស់ផងដែរថា លោក កែវ វាសនា ពិតជាមានប្រពន្ធរួចហើយមែនឬយ៉ាងណាទៅវិញ? ក្នុងនោះគេបានដឹងថា មានគណនីហ្វេសប៊ុកមួយ បានប្រើប្រាស់ឈ្មោះ និងរូបថតតារាចម្រៀងស្រីអ៊ីវ៉ា ដោយបានបង្ហោះរូបថតមួយសន្លឹក ហើយសរសេរថា «ខ្ញុំនឹងប្រពន្ធកែវ វាសនា មួយណាស្អាតជាង ? អរគុណ ខ្លាំងណាស់ដែលបងស្នា នឹងប្រពន្ធគាត់ Chy Chy បានអញ្ជើញនាងខ្ញុំ ចូលរួមជាភ្ញៀវកិត្តិយស សូមជូនពរហាង របស់គាត់ទាំងពីរ ឲ្យមានតែហេងៗៗៗ ហើយជូនពរស្នេហ៍ពួកគាត់ ទាំងពីរឲ្យនៅស្ថិតស្ថេរ ..អរគុណ! »។
មកទល់ពេលនេះ លោក កែវ វាសនា មិនទាន់ចេញមុខ បកស្រាយនៅឡើយទេ។ ដោយសារ តែមិនអាចទ្រាំឈរមើល រឿងរ៉ាវមិនពិតបែបនេះ បានធ្វើឲ្យតារាចម្រៀងស្រី អ៊ីវ៉ា ចេញមុខមកបកស្រាយជំនួសលោក កែវ វាសនា ក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះថា « យកឈ្មោះគេលេងហើយ និយាយពាក្យឆ្កួតៗទៀត នេះបានសមជាមនុស្សអត់ប្រយោជន៍មែន ទំនេរណាស់មែនទេ? លោកអ្នក ដែលសរសេរព័ត៌មានហ្នឹង ក៏ចឹងដែរ តើមានដឹងថា Fb ហ្នឹង ជារបស់គេពិតអត់? កុំដើម្បីប្រយោជន៍ខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់គេ គួរគិតគួរពិចារណា អ្នកយកឈ្មោះខ្ញុំមកលេងហ្នឹង ល្មមឈប់ទៅ ថាអ្វីគួរនិយាយអ្វីដែលមិនគួរនិយាយ ឈប់បានឈប់ទៅ សូមអរគុណសម្រាប់ព័ត៌មានប្លែកៗមួយនេះ » ។
ទន្ទឹមនឹងនោះដែរ នារីវ័យក្មេងដែលត្រូវបានគ្រប់គ្នា យល់ច្រឡំថា ជាភរិយាលោក កែវ វាសនា បានបកស្រាយបន្ថែមដែរថា "សូមលោកសរសេរពត៌មានមួយចំនួន កុំមកយករឿងផ្ទាល់ខ្លួនគេ មកសរសេរផ្តេសផ្តាស់អី បើលោកមិនដឹងពីរឿងគេច្បាស់នោះ" ៕ ចុះតើប្រិយមិត្ត មានមតិយោបល់ យល់ឃើញយ៉ាងណាដែរ?

គណនីហ្វេសប៊ុក របស់កញ្ញា អ៊ីវ៉ា ចេញមុខបកស្រាយ

គណនីហ្វេសប៊ុកក្លែងក្លាយ ដែលដាក់រូបកញ្ញា អ៊ីវ៉ា ហើយសរសេរសារ លើហ្វេសប៊ុកមិនពិត


នារីវ័យក្មេង ដែលគេយល់ច្រឡំថា ជាភរិយា លោក កែវ វាសនា

តារាចម្រៀងប្រុស កែវ វាសនា
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!