ជាងប្រក់ដំបូលផ្ទះម្នាក់ ភ្លាត់ស្នៀតឆក់ខ្សែភ្លើង សន្លប់ពេលប្រក់ដំបូលផ្ទះ
ខេត្តត្បូងឃ្មុំ ៖ ជាងសំណង់ម្នាក់ឈ្មោះ យឿន ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើត ភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ បានភ្លាត់ស្នៀតឆក់ខ្សែភ្លើង បណ្តាលឲ្យសន្លប់ ខណៈពេលដែលកំពុងតែស៊ីឈ្មួល ប្រក់ដំបូលផ្ទះឲ្យគេម្នាក់ ដើម្បីយកប្រាក់មកដោះស្រាយជីវភាពគ្រួសារ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ និង៥៥នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ បន្ទាប់មកជនរងគ្រោះត្រូវបានគេបញ្ជូនមកសង្គ្រោះជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តពង់ចាមផងដែរ ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ ប្រាប់ឲ្យដឹងថា នៅផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ឃាង ទ្រី ភេទប្រុស នៅភូមិ-ឃុំខាងលើ បានជួលជាងសំណង់ឲ្យមកសាងសង់ផ្ទះថ្ម១ល្វែង សម្រាប់ស្នាក់នៅជាមួយសមាជិកក្រុមគ្រួសារ រហូតជិតរួចរាល់ ហើយក្រុមជាងបាននាំគ្នាឡើងប្រក់ដំបូលខាងលើ ដោយមានឈ្មោះ ធារ៉ា ជាអ្នកឡើងប្រក់ ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ បន្តឲ្យដឹងទៀតថា ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែមករា ស្របពេលដែលជាងសំណង់នេះ កំពុងតែឡើងប្រក់ដំបូល ចៃដន្យក៏បណ្តាលឲ្យឆក់ខ្សែភ្លើងអគ្គិសនី(ខ្សែកាប) ដែលរត់កាត់ ពីលើដំបូលផ្ទះបណ្តាលឲ្យសន្លប់ ។ បន្ទាប់មកកម្មករសំណង់ បាននាំគ្នាដាក់ខ្សែចងទម្លាក់ចុះមកដី ដោយប្រុងប្រយ័ត្នទាំងសន្សឹមៗ ព្រោះតែខ្លាចឆក់បន្តទៀត លុះពេលដាក់ដល់ដីហើយ ក៏នាំគ្នាធ្វើចលនាបេះដូង តែមិនបានដឹងខ្លួនទេ ក៏ប្រញាប់ហៅរថយន្ត មកដឹកយកមកសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ។
ប្រភពពីក្រុមគ្រូពេទ្យខេត្តកំពង់ចាមវិញ បានប្រាប់ឲ្យដឹងដែរថា ជាងសំណង់ខាងលើត្រូវខ្សែភ្លើងឆក់នោះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះ នៅរាធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៥មករាដដែល ដោយសារតែមានអាការៈធ្ងន់ពេក រហូតមកដល់ពេលនេះគេមិនដឹងថា តើជោគវាសនាជាងឈ្មោះ ធារ៉ា ទៅជាយ៉ាងណានោះទេ ។
សូមបញ្ជាក់ថា នាពេលកន្លងមកក្នុងស្រុកមេមត់ មានជាងប្រក់ដំបូលដែកម្នាក់ បានទាញដែកជ្រុង ដើម្បីយកទៅផ្សារ ចៃដន្យទាញឡើងចូលដែនអគ្គិសនី ជាហេតុបណ្តាលឲ្យឆក់ជាងផ្សារម្នាក់ ធ្លាក់មកដីដែលមានកំពស់ជាង៤ ម៉ែត្របណ្តាលឲ្យបែកក្បាល រងរបួសធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះ ជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយសារតែរបួសធ្ងន់ពេកនោះ ជាងផ្សាររូបនោះបានស្លាប់ ។
ការសាងសង់ផ្ទះនៅកៀក នឹងខ្សែកាបអគ្គិសនីជាការមួយដែលគ្រោះថ្នាក់ ដូច្នេះគួរតែសាងសង់នៅឲ្យបានឆ្ងាយ ព្រោះថាខ្សែកាបនេះមានតង់ស្យុងខ្ពស់ ដែលងាយនឹងគ្រោះថ្នាក់ណាស់ ដូចជាករណីខាងលើជាដើម ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!