ដើររើសអេតចាយ មិនកាក់កប ចេញធ្វើចោរត្រូវចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យចូលលួចម៉ូតូដល់ក្នុងផ្ទះម្នាក់ ត្រូវម្ចាស់គេទាន់ចាប់ខ្លួន ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទំនប់ ទឹក កាលពីវេលាម៉ោង៧យប់ថ្ងៃទី៥ មករា ២០១៥ នៅចំណុចផ្ទះលេខ១E ផ្លូវលេខ១៩៧ ក្រុម២២ ភូមិ៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសជនសង្ស័យឈ្មោះ ជន ភក្តី អាយុ២៧ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួន ក្រោយចូលទៅក្នុងផ្ទះធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខក្រចេះ១A-៧២៣២ មួយគ្រឿង ។ មុនពេលកើតហេតុ ម្ចាស់ម៉ូតូបានទុកម៉ូតូនៅខាងក្រោម ហើយឡើងទៅលើបន្ទប់ឡៅតឿ ស្រាប់តែជនសង្ស័យរូបនេះដើរចូលទៅអូសយកម៉ូតូចេញហើយ ម្ចាស់ក្រឡេកឃើញទាន់ក៏ស្រែក ឆោរឡោឡើង និងចាប់ខ្លួនបានភ្លាមៗ ។ ស្របពេលដែលកម្លាំងនគរបាលល្បាត ទៅដល់ក៏បាននាំខ្លួនទាំង ជនសង្ស័យនិងម៉ូតូទៅប៉ុស្តិ៍តែម្តង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ បញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនីតិវី ចំណែកម៉ូតូត្រូវបានប៉ូលិសប្រគល់ទៅឱ្យម្ចាស់ដើមវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!