បុគ្គលិក EDC ម្នាក់កំពុងតខ្សែភ្លើង មិនប្រយ័ត្ន ឆ្លងចរន្តឆក់ស្លាប់ នៅស្វាយរៀង

 
 

ស្វាយរៀង៖ បុគ្គលិកអគ្គិសនីកម្ពុជា (EDC) ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈកំពុងតខ្សែភ្លើង នៅចំណុចសាលា វិទ្យាល័យស្វាយជ្រំ ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។ បើតាមការបញ្ជាក់បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ ឆក់បុគ្គលិកម្នាក់ស្លាប់ គឺមកពីមានកំហុសបច្ចេកទេស។

សូមបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សេក កុសល្យ ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកអគ្គិសនីកម្ពុជា ខេត្តស្វាយរៀង មាន ទីលំនៅភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម