ក្រុមចោរ៥នាក់ កាប់ប្លន់ម៉ូតូនៅ សង្កាត់ទំនប់ទឹក
ភ្នំពេញ ៖ ចោរមួយក្រុមមានគ្នា ៥នាក់ បានធ្វើសកម្មភាពកាប់ប្រហារ ទៅលើជនរងគ្រោះ ៣នាក់ បណ្តាល ឲ្យរងរបួសធ្ងន់ម្នាក់ ប្លន់យកម៉ូតូនិចមួយគ្រឿង បានសម្រេចកាលពីវេលា ម៉ោង ០១៖២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ត្រង់មុខសាលាវេជ្ជសាស្ត្រ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមក។
បើតាមសំដីបុរសរងគ្រោះ បានឲ្យដឹងថា ម៉ូតូដែលត្រូវក្រុមចោរកាប់ប្លន់ នេះ ម៉ាកនិច ពណ៌ស ស្លាកលេខ ភ្នំពេញ 1CA-2587 ។ ជនរងគ្រោះបន្តថា មុនកើតហេតុក្រុមខ្លួនមានគ្នា៣នាក់ បានជិះម៉ូតូមួយគ្រឿង ចេញមកពីក្លឹបថប ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ដោយជិះតាមផ្លូវ២៧១ លុះជិះមកដល់ចំណុចកើតហេតុ នៅមុខសាលាវេជ្ជ សាស្ត្រ ក៏លេចមុខក្រុមចោរចំនួន ៥នាក់ និងជិះម៉ូតូ២គ្រឿង មិនចាំម៉ាក បានធ្វើការធាក់ម៉ូតូ ឲ្យដួល ហើយបានកាប់ជាច្រើនកាំបិតបណ្តាលឲ្យរងរបួស ហើយពួកក្រុមចោរ បានយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចចេញបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះដែលរងរបួសមានឈ្មោះ មុំ សាវី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរនិស្សិត និងស្នាក់នៅក្នុងសង្កាត់ទឹក ថ្លាខណ្ឌសែនសុខ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!