ចេះតែឈឺពោះនិងក្អួត ពេលទៅពិនិត្យ ទើបដឹងថា បងប្អូនភ្លោះទំងន់ ១៩គ.ក រស់នៅក្នុងខ្លួន
ឥណ្ឌា៖ ក្មេងប្រុសវ័យជំទង់ម្នាក់ តែងតែមានអាការៈឈឺពោះជាច្រើនឆ្នាំមកហើយ បានភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង បន្ទាប់ពីបានដឹងមូលហេតុ ដែលបណ្ដាលឲ្យមានអាការៈនេះ គឺដោយសារតែមានបងប្អូនភ្លោះនៅក្នុងខ្លួនទៅវិញ។
នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា Narendra ដែលមានអាយុ ១៨ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ រកឃើញរបស់ ដ៏ធំសម្បើមម្យ៉ាង មានទំងន់ប្រហែលជា ១៩គីឡូក្រាម ដែលវាជា ឆ្អឹង សក់ និងធ្មេញ ក្នុងពោះរបស់យុវជនរូបនេះ។ ក្នុងនោះ គេបានដឹងថា មូលហេតុដែលបង្កឲ្យ កើតមានអាការ:ឈឺពោះបែបនេះ ដោយសារតែមាន ទារកនៅក្នុងទារក ដែលជាករណីកម្រកើតមានបំផុត និងទើបតែមាន ២០០ករណីប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ នៅក្នុងពិភពលោកកន្លងមកនេះ។
បន្ថែមពីនេះ ប្រភពព័ត៌មានឲ្យដឹងទៀតថា លក្ខខណ្ឌបែបនេះកើតឡើង នៅក្នុងដំណាក់កាលដំបូង នៃការពរពោះកូនភ្លោះ។ នៅក្នុងនោះ ទារកមួយ បានចូលទៅក្នុងទារកមួយទៀត តាមរយៈទងផ្ចិត។ ស្របពេលនោះ វានឹងវិវត្តន៍ក្លាយជាប៉ារ៉ាស៊ីត ហើយរស់នៅក្នុងខ្លួនបងប្អូនវានោះ ដើម្បីតស៊ូបន្ដជីវិតរស់នៅ។
បើតាមសម្ដីលោកវេជ្ជបណ្ឌិត ដែលធ្វើការនៅក្នុងមន្ទីរពេទ្យ Swaroop Narayan នៃរដ្ឋ Uttar Pradesh បានបញ្ជាក់ថា វា (ទារក) រស់នៅដូចជា ប៉ារ៉ាស៊ីត នៅក្នុងខ្លួន យុវជន Narendra តាំងពីចាប់កំណើតមកម្ល៉េះ។ ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតរូបនេះ បានបន្ថែមឲ្យដឹងទៀតថា អ្នកជំងឺរបស់គាត់ (Narendra) មានអាការៈ ក្អួតចង្អោរ និងស្រកទំងន់ផងដែរ ប៉ុន្ដែក្រុមគ្រួសាររបស់គេ មិនយល់ថាមកពីមូលហេតុអ្វីនោះទេ និងទើបតែកាលពីថ្ងៃច័ន្ទមុននេះ ក្រោយពីធ្វើការវះកាត់រួច ទើបប្រទះឃើញ របស់ចម្លែកខាងលើនៅក្នុងពោះ ដែលវាជាមូលហេតុបង្កឲ្យ Narendra កើតមានជំងឺមួយនេះ។ ហើយវាកំពុងតែលូតលាស់ និងមានប្រវែង ២០សង់ទីម៉ែត្រ រួមនឹងសក់រុំចូលគ្នា បើសិនជាពន្លាវិញមាន ប្រវែងប្រហែលជា ២ម៉ែត្រ។ យ៉ាងណាមិញ ទាំងនេះមានន័យថា ទារកដែលរត់ចូលទៅក្នុងទារកមួយទៀតនេះ គឺមានសក់ ធ្មេញ និងមានក្បាលទៅហើយ។
យ៉ាងណាមិញ ក្រោយពីការវះកាត់រួច Narendra ដែលមានឪពុកជាកសិករ អាចនឹងជាសះស្បើយ ក្នុងពេលឆាប់ៗនេះ និងអាចវិលត្រលប់ទៅសិក្សាជាធម្មតា ហើយនឹងមានសុខភាពល្អឡើងវិញផងដែរ៕





ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!