បុរស​ម្នាក់​​ត្រូវ​ចោរ​៣​នាក់ ​វ៉ៃ​ប្លន់​យក​លុយ​ អស់​១​លាន​៥០​ម៉ឺន​រៀល ​នៅ​ម្តុំ​ព្រៃ​វត្ត​ជន្លង់ម្លូ

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​អះអាង​ថា​ ត្រូវ​ចោរ​៣​នាក់ ​វ៉ៃ​ប្លន់​យក​លុយ ​អស់​១​លាន​៥០​ ម៉ឺន​រៀល ហើយ​មិន​ចង់​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ព្រៃ​វត្ត​ជន្លង់ម្លូ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​នាំ​ត្រឡប់​ទៅ​ ផ្ទះ​វិញ ទាំង​មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ ដល់​សមត្ថកិច្ច​ផង ។

ជន​រង​គ្រោះ​មានឈ្មោះ គង់ សុ​វឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នកលក់​សាច់​ជ្រូក ​ដាក់​តាម​ម៉ូយ មាន​ទីលំនៅ​ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AU-2766 ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​ជន​រង​គ្រោះ​ បាន​ទៅ​យក​លុយ​ពី​ម៉ូយ​ នៅ​ម្តុំ​បែក​ចាន ខណៈ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ ដល់​កន្លែង​កើត​ស្រាប់តែ​មាន​ ជនសង្ស័យ​៣​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង​ បាន​ជិះ​តាម​ពីក្រោយ​គាត់​ហើយ​បាន​ ស្ទាក់​វ៉ៃ​គាត់ បន្ទាប់​មក​​លូក​យក​លុយ ​ក្នុង​ហោប៉ៅ​អាវធំ​របស់​គាត់​ អស់​១​លាន​៥០​ម៉ឺន​រៀល ​ដែល​គាត់​ទើបតែ​យក​ពី​ម៉ូយ​មក រួច​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់ ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ហាក់​មិន​ចង់​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ តែ​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល បងប្អូន​ក៏​មក​នាំ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​ទាន់​ដឹង​ថា ទៅ​ដាក់​ពាក្យបណ្ដឹង​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម