បុរសម្នាក់ជំនាញខាងបោកស្រីៗ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមពាក្យបណ្ដឹងស្ត្រីរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍ ចោមចៅ ឃាត់ខ្លួននៅថ្ងៃ ទី០៨ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីកម្មការិនីរោងចក្រកាត់ដេរម្នាក់ ប្ដឹងចោទប្រកាន់ថា បានចាញ់បោកបុរសរូបនោះ អស់ទាំងខ្លួនប្រាណ ចិត្តស្មោះត្រង់ និងទ្រព្យសម្បត្តិថែមទៀត ។
បុរសសង្ស័យ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ ខាំ សំណាង អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅក្នុងភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ស.ណ.វ អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅខេត្តកណ្តាល ។
ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ដំបូងបុរសរូបនោះ បានទូរស័ព្ទច្រឡំលេខ ហើយបានតាមសុំស្រលាញ់រូបនាង ជាច្រើនថ្ងៃរហូតសុំស្គាល់ផ្ទះសម្បែង និងឪពុកម្ដាយនាង ហើយបន្ទាប់មកបានសន្យាចូលស្ដីដណ្ដឹងរូបនាង រៀបការជាប្ដីប្រពន្ធ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦មទៀត ប៉ុន្តែពេលនាងសុំស្គាល់ផ្ទះសម្បែង និងឪពុកម្ដាយវិញ បុរសនោះបានបដិសេធមិនឲ្យស្គាល់ឡើយ ។ ដោយឡែកនាងមិនបានសង្ស័យទៅលើបុរសនោះទេ ព្រោះមើលឃើញគួរឲ្យទុកចិត្តដែរ ហើយនាងបានដាក់ចិត្តស្រលាញ់បុរសនោះវិញ មិនតែប៉ុណ្ណោះនាងបានប្រគល់ចិត្តស្មោះ និងខ្លួនប្រាណឲ្យទៅបុរសនោះ ដោយគ្មានការសោកស្ដាយ ព្រោះនឹកឃើញថា មុននិងក្រោយគង់តែជាប្ដីប្រពន្ធនិងគ្នា ជាងនេះទៅទៀតបុរសនោះ បានលួងលោមខ្ចីលុយ ជិត១ពាន់ដុល្លារ ពីរូបនាងថែមទៀត ។
ស្ត្រីរងគ្រោះបន្តទៀតថា ក្រោយពីទទួលបានអ្វីៗពីររូបនាងហើយ ជននោះបានគេចខ្លួនបាត់ និងបានបិទទូរស័ព្ទ មិនអាចខលចូលទៀតឡើយ ទើបពេលនេះនាងបានដាក់ពាក្យបណ្ដឹង ឲ្យប៉ូលិសឃាត់ខ្លួនជននោះទៅ ធ្វើការសួរនាំតែម្ដង ។ ក្រោយមកទើបដឹងថា មានស្រីៗជាច្រើននាក់បានចាញ់បោកជននោះ អស់ព្រហ្មចារីយ៍ ខ្លួនប្រាណ និងលុយកាក់ ដោយជននោះមានជំនាញខាងបោកស្រីៗបែបនេះ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!