តាអាយុ៧៩ឆ្នាំត្រូវក្មេងស្រីអាយុ១៣ឆ្នាំ ចោទថាបានចាប់រំលោភ រហូតដល់ទៅ៤លើក
ខេត្តតាកែវ ៖ តាអាយុ៧៩ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹងចោទប្រកាន់ថា បានចាប់ រំលោភក្មេងស្រីអាយុ ១៣ឆ្នាំរហូតដល់ទៅ៤ដង តែមិនបានសម្រេចទេ ដោយសារតែលិង្គមិនឡើងរឹង ។ ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិស្ទឹង ឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចប៉ូលិសស្រុកត្រាំកក់បានឲ្យដឹងថា តាចាស់ដែលត្រូវចាប់ខ្លួនមានឈ្មោះ ភោគ គង់ ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ ទើបតែមានអាយុ ១៣ឆ្នាំប៉ុណ្ណោះ ។
ម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចខណៈពេលដាក់ពាក្យបណ្ដឹងថា មុនពេលកើតហេតុ លើកចុងក្រោយ ជនសង្ស័យ បានហៅកូនស្រី របស់គាត់(ក្មេងស្រីរងគ្រោះ)ឲ្យឡើងលើ ផ្ទះរបស់គាត់ នៅពេលដែលកូនគាត់ឡើងទៅដល់ ជនសង្ស័យបាន ចាប់នាងឱបរួចស្រាតខោ ចេញក្នុងបំណងរំលោភ តែប្រដាប់ភេទ របស់ជនសង្ស័យមិនឡើងរឹងក៏ឈប់វិញទៅ ពេលនោះកូនស្រីគាត់ក៏បាន ចុះរត់មកផ្ទះ ហើយនិយាយប្រាប់ម្តាយ ពីហេតុការណ៍ទាំងអស់ ។ពេលលឺកូននិយាយ ប្រាប់ដូច្នេះ ម្តាយក្មេងស្រីរងគ្រោះក៏បាន ឌុបកូនមកប្តឹង សមត្ថកិច្ចឲ្យ ជួយរកយុត្តិធម៌ ដោយបានចោទប្រកាន់ជន សង្ស័យថាបាន ចាប់រំលោភ៤លើកមកហើយ ដោយក្នុង១លើកៗ ជនសង្ស័យបានឲ្យលុយក្មេងស្រីរងគ្រោះពី ៤ពាន់រៀលទៅ ៥ពាន់រៀល ។
ទាក់ទិននឹងការចោទប្រកាន់នេះ ជនសង្ស័យឈ្មោះ ភោគ គង់ ដែលមានអាយុ៧៩ឆ្នាំទៅហើយនោះ ថែមទាំងជរា ហើយថ្លង់ ទៀត បានបដិសេធការ ចោទប្រកាន់នេះ ដោយគាត់បាននិយាយថា គាត់មិនបាន ចាប់រំលោភក្មេងស្រីដូចការចោទប្រកាន់នោះទេ ព្រោះគាត់ចាស់ ជរាណាស់ទៅហើយ មិនគួរណាចោទប្រកាន់ គាត់បែបនេះសោះ ជារឿង អយុត្តិធម៌ណាស់ ។
លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យដឹងថា បើទោះបីជាជនសង្ស័យ មិនសារភាពក៏ដោយ ក៏សមត្ថកិច្ចបានកសាង សំណុំរឿងគ្រប់គ្រាន់អស់ហើយ ដោយបានបញ្ជូនជនសង្ស័យទៅសាលាដំបូង ខេត្តនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីឲ្យតុលាការ ជាអ្នកសម្រេច ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!