ចាប់ខ្លួនយុវជន ៣នាក់ ក្រោយធ្វើសកម្មភាព ដកកាំភ្លើងភ្ចងប្លន់ ម៉ូតូមិនសម្រេច
ភ្នំពេញ៖ យុវជន ៣នាក់ ដែលមានវ័យក្មេងល្ហក់ ត្រូវបានកងកម្លាំង មានសមត្ថកិច្ច ឃាត់ខ្លួននៅម៉ោងប្រមាណ ជា២និង៥៥នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ ក្រោយពីពួកគេបាន យកកាំភ្លើងភ្ចងប្លន់ម៉ូតូ នៅចំណុចផ្លូវលេខ១៣៩ កែងផ្លូវ១៦៤ ព្រំប្រទល់សង្កាត់មិត្តភាព និងសង្កាត់មនោរម្យ ។
ពួកគេបានយកកាំភ្លើងភ្ចង់ យកម៉ូតូនៅមុខ សាលាជ័យថាវី ក្រោយពីប្លន់មិនបានសម្រេច ពួកខ្លួនក៏បានផ្តួលម៉ូតូ រត់យករួចខ្លួន ក៏ត្រូវបានជនរងគ្រោះស្រែក ហើយសមត្ថកិច្ច ក៏តាមប្រដេញនៅចំណុច ដូចខាងលើ។
សមត្ថកិច្ចរឹបអូសកាំភ្លើងខ្លីប្រើហ្គាសមួយដើម ដាវស៊ាំមូរ៉ៃមួយដើម កាំបិទប៉័ងត១ ម៉ូតូ២គ្រឿង មួយសងប៉ិច និងមួយទៀតម៉ាក់ណិច ។ បច្ចុប្បន្នមនុស្ស និងវត្ថុតាងបញ្ជូនទៅបញ្ជាការដ្ឋានខណ្ឌ។
ពួកគេទាំង៤មានឈ្មោះ ចាន់ សេដ្ឋារាជ , ហួត សុខមាន , សុខ រក្សា អាយុ១៦មុខជាសិស្សសាលាស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងឈ្មោះ ម៉ា ដុំដី អាយុ១៦ ឆ្នាំមុខរបរសិស្សសាលាសន្ធរមុខ ស្នាក់នៅផ្លូវរថភ្លើងសង្កាត់ស្រះចកដូនពេញ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!