បង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោង នៅស្រុកកំពង់ត្រាច ចាប់ខ្លួនបាន៥នាក់ និងម៉ូតូ២៦គ្រឿង
ខេត្តកំពត ៖ សង្វៀនជល់មាន់ និងអាប៉ោងមួយកន្លែង ដែលក្រុមអ្នកញៀនល្បែង តែងតែណាត់ជួបគ្នាលេង រៀងរាល់ថ្ងៃអាទិត្យនៅ ក្នុងភូមិកោះគ្រឹស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំពង់ត្រាច សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តកំពត ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដោយឃាត់ខ្លួនបានមនុស្ស៥នាក់ និងម៉ូតូចំនួន២៦គ្រឿង ។
ទោះជាមានការចាប់ ឃាត់ខ្លួនមនុស្ស៥នាក់ក៏ដោយ មន្ត្រីអាវុធហត្ថមិនប្រាប់ បញ្ជាក់ប្រាប់ពីអត្តសញ្ញាណឡើយ ហើយទាំងមនុស្សទាំងម៉ូតូ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តភ្លាមៗផងដែរ ។
លោក លាង ឈីវ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកំពង់ត្រាច បានប្រាប់ថា មន្ត្រីប៉េអឹមស្រុក មិនបានធ្វើកំណត់ហេតុមនុស្សដែលត្រូវបាន ឃាត់ខ្លួនទាំង៥នាក់នោះទេ គឺខាងប៉េអឹមខេត្តជាអ្នកធ្វើ ។
លោក ខៃ សម្ភាស់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ដែលដឹកនាំការចុះបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោង បានប្រាប់អ្នកយកព័ត៌មានទាំងអស់ថា កុំទាន់ថតរូបមនុស្សទាំង៥នាក់ ដែលបានឃាត់ខ្លួនអី ព្រោះមិនទាន់សួរនាំនៅឡើយ ខ្លាចប៉ះពាល់ដល់កិត្តិយសពួកគេ ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៥ កម្លាំងអាវុធហត្ថខេត្តកំពត បានចាប់អ្នកដើរលក់កន្ទុយលេខ(ឆ្នោត) បានជាច្រើននាក់នៅ ស្រុកកំពង់ត្រាច ប៉ុន្តែសាលាដំបូងខេត្ត មិនបានធ្វើការចោទប្រកាន់អ្នកទាំងអស់នោះទេ បែរជាស្អែកឡើងដោះលែង ឲ្យរួចខ្លួនវិញទាំងអស់ ដែលអ្នកទាំងនោះពេលត្រឡប់មកវិញ ស្រាប់តែលេងលើសដើម ហើយទាំងប៉ូលិស ទាំងប៉េអឹម គ្មានហ៊ានអើពើរឿងមេកន្ទុយលេខ(ឆ្នោត)តទៅទៀតដែរ ។ ដោយសារតែមានរឿងហេតុបែបនេះហើយ ទើបមានពាក្យចចេចចចូចចរាម អារាមថា អ្នកដើរកត់ឆ្នោតទាំងនោះបានបង់លុយពី ៦០ម៉ឺនរៀលទៅ៨០ម៉ឺនរៀលជា ថ្នូរនឹងការដោះលែង ដែលជាហេតុធ្វើឲ្យពួកគេមិនខ្លាចសមត្ថកិច្ចទៀតនោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!