ប្លន់ទៀតហើយ ! ក្រុមចោរអាកា ប្លន់ផ្ទះថៅកែបោះដុំនំកញ្ចប់គ្រប់ប្រភេទ នៅស្រុកកំចាយមារ
ខេត្តព្រៃវែង ៖ ចោរអាកាមួយក្រុមមានគ្នា៦នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលប្លន់ផ្ទះថៅកែបោះដុំនំកញ្ចប់គ្រប់ប្រភេទ ដែលមានអាសយដ្ឋាននៅ ទល់មុខសួនសត្វ ញឹម វណ្ណដា បាយ៉ាប ស្ថិតនៅក្នុងភូមិសង្កែ ឃុំស៊ាងឃ្វាង ស្រុកចំកាយមារ ខេត្តព្រៃវែង កាលពីវេលាម៉ោងប្រហែលជិត៧យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នេះ ។
ប្រភពព័ត៌មានជំហានដំបូងបានឲ្យដឹងថា ថៅកែបោះដុំនំកញ្ចប់គ្រប់ប្រភេទនេះ មានឈ្មោះ យោក បានរងរបួសធ្ងន់ធ្ងន់ ដោយសារចោរវាយនឹងស្វាយកាំភ្លើង និងជនរងគ្រោះ ជាអ្នកជិតខាងម្នាក់ ក៏ត្រូវចោរវាយនឹងស្វាយកាំភ្លើង សន្លប់ស្តូកស្តឹង ពេលនេះកំពុងតែសង្គ្រោះ នៅផ្ទះពេទ្យមួយនៅក្នុងភូមិនៅឡើយ ។ ចំណែកក្រុមចោរមានគ្នា៦នាក់ ប្រដាប់ដោយកាំភ្លើងអាកា៥ដើម និងកាំភ្លើងខ្លី១ដើម បានរត់គេចខ្លួនបាត់ បន្ទាប់ពីប្លន់បានលុយ និងមាសរួចមក ។
ប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា កាលពីពេលរសៀល គេឃើញមានរថយន្តតួរីស ពណ៌ស មួយគ្រឿងដែលអ្នកភូមិមិនដែលឃើញពីមុនមកទេ ហើយនៅពេលល្ងាច ក៏បានឃើញរថយន្តតួរីសនោះ បើកទៅមក២-៣ដងកាត់មុខ ផ្ទះជនរងគ្រោះផងដែរ ។
ប្រភពបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យជាចោរអាកាទាំង៦នាក់បានចូលតាមរបងក្រោយផ្ទះជាប់ផ្ទះ ថៅកែបោះដុំនំកញ្ចប់គ្រប់ប្រភេទនោះ ហើយក៏បានចាប់បុរសម្នាក់គំរាមឲ្យស្រែកហៅថៅកែនំនោះឲ្យបើកទ្វារ ដោយមានការភ័យខ្លាច បុរសរូបនោះបានស្រែកហៅថា «អាយោកបើកទ្វារ» បានតែមួយម៉ាត់ក៏ត្រូវចោរវាយនឹងកាំភ្លើងអាកា សន្លប់បាត់ទៅ បន្ទាប់មកក្រុមចោរទាំងនោះ ក៏បានផ្លោះរបងចូលទៅចាប់ថៅកែនំ ឈ្មោះ យោក និងប្រពន្ធគំរាមបង្ខំឲ្យប្រមូលលុយ និងមាសប្រាក់ឲ្យពួកគេ រួចក៏ដើរទៅតាមផ្លូវក្រោយ កាត់វាលដ៏ធំ ហើយបាញ់ឡើងលើ៤-១០គ្រាប់ ដើម្បីគំរាមបើកផ្លូវទៀតផង ។
ប្រភពបន្តទៀតថា បន្ទាប់ពីឮស្នូរកាំភ្លើងមួយសន្ទុះ លោកមេប៉ុស្តិ៍ឃុំស៊ាងឃ្វាង ក៏បានមកដល់កន្លែងកើតហេតុហើយបានដឹង ថាមានសកម្មភាពប្លន់ លោកក៏បាញ់ឡើងលើ២-៣ដើម្បីប្រកាសអាសន្ន ព្រមទាំងបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចដទៃទៀត ដើម្បីពង្រាយកម្លាំង តាមស្ទាក់ចាប់ក្រុមចោរទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ ។
ប្រភពពីប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុ បានដាក់ការសង្ស័យថា ប្រហែលជារថយន្តតួរីស ពណ៌ស នោះជាអ្នកដឹកក្រុមជនសង្ស័យ ចោរអាកាមកប្លន់ ហើយក្រុមចោរដែលដើរទៅតាមផ្លូវក្រោយ កាត់វាលដ៏ធំនោះក៏ប្រហែលជា ដើរសំដៅទៅរថយន្ត ដើម្បីជិះគេចខ្លួនដែរមើលទៅ ។
ប្រភពពីជនរងគ្រោះ ដែលជាថៅកែបោះដុំនំកញ្ចប់គ្រប់ប្រភេទ ជំហានដំបូងបានឲ្យដឹងថា ក្រុមចោរទាំងនោះប្រមូលយកលុយ អស់ប្រហែលជាជាង១០លានរៀល និងខ្សែក១ខ្សែទម្ងន់១តម្លឹងមាស ។
ខណៈពេលនេះសមត្ថកិច្ច ទូទាំងខេត្តព្រៃវែង កំពុងធ្វើការឡោមព័ទ្ធ និងស្ទាក់គ្រប់ច្រកល្ហក ដើម្បីតាមចាប់ខ្លួនក្រុមចោរអាកា ទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!