ល្បីថា តារាស្រីថៃ Chompoo និងបវរកញ្ញាស្រីម្នាក់ មុខមាត់ស្រដៀងគ្នា​ ដូចកូនភ្លោះ?

 
 

ថៃ៖ តារាសម្តែងស្រីថៃ Chompoo Araya  និងបវរកញ្ញាស្រី Aniporn Chalermburanawong  ត្រូវបានមនុស្សភាគច្រើន គិតថាមានមុខមាត់ស្រដៀងគ្នា។

យោងតាមគេហទំព័រថៃមួយ បានឲ្យដឹងថា នាង Chompoo វ័យ៣៣ឆ្នាំ និងបវរកញ្ញាថៃម្នាក់ នាង Aniporn Chalermburanawong វ័យ២១ឆ្នាំ ដែលបានជាប់ជា បវរកញ្ញាស្លៀកសម្លៀកបំពាក់ តំណាងជាតិដ៏ល្អបំផុត ក្នុងកម្មវិធី ប្រលងបវរកញ្ញាពិភពលោក ឆ្នាំ២០១៥នោះ គឺពួកគេ ពិតជាមានមុខមាត់ដូចគ្នាណាស់ ទាំងទម្រង់មុខ ស្នាមញញឹម និងកែវភ្នែក។

មិនតែប៉ុណ្ណោះ រូបថតជាច្រើនសន្លឹក រវាងនាង Chompoo  និងនាង Aniporn  ត្រូវបានគេយកមកដាក់ប្រៀបផ្ទឹមគ្នា ដើម្បីអាចបញ្ជាក់ថា ពួកគេពិតជាស្រដៀងគ្នាមែន ​ដូចជាកូនភ្លោះតែម្តង៕

ចង់ដឹងថា នាង Chompoo និងនាង Aniporn មុខស្រដៀងគ្នាយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់
គ្នា៖​













ខាងឆ្វេង ជាតារាស្រី Chompoo និងខាងស្តាំ​ ជាបវរកញ្ញាស្រី Aniporn Chalermburanawong

ដោយ៖ កា
ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម