សេដ្ឋីចិត្តធម៌ ជួលវីឡាដ៏ធំស្កឹមស្កៃ តម្លៃមួយខែ តែ ១ដុល្លារ ដល់ជនរងគ្រោះ បាត់បង់ផ្ទះសម្បែង ដោយសារខ្យល់ព្យុុះ
អាមេរិក៖ សេដ្ឋីអាមេរិកម្នាក់ បានសម្រេចចិត្ត ជួលផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់គាត់ ចំនួន ២ខ្នង ក្នុងតម្លៃ ត្រឹមតែ ១ដុល្លារអាមេរិកក្នុងមួយខែ ដល់ជនរងគ្រោះ ដែលបានបាត់បង់ផ្ទះសម្បែង ដោយសារត្រូវបានខ្យល់ព្យុះ កួចបំផ្លាញខ្ទេចខ្ទី ក្នុងរដ្ឋតិចសាស់ កាលពីពេលថ្មីៗនេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សេដ្ឋីចិត្តល្អរូបនេះ មានឈ្មោះ Ron Sturgeon ជាសេដ្ឋីជំនួញម្នាក់ ក្នុងរដ្ឋតិចសាស់ ដែលវីឡាពីរខ្នងរបស់គាត់ ត្រូវបានគេដឹងថា គាត់បាននិងកំពុងដាក់លក់ ក្នុងតម្លៃរហូតដល់ ៣លានកន្លះ ដុល្លារអាមេរិក។ ប៉ុន្តែដោយសារតែមានហេតុការណ៍ ខ្យល់ព្យុះកើតឡើងនៅភាគខាងជើង រដ្ឋតិចសាស់ គាត់ក៏ដាក់វីឡាពីរខ្នងទុកជួលឲ្យ ជនរងគ្រោះបាត់បង់ផ្ទះសម្បែងវិញ ក្នុងរយៈពេល៣ខែ ដោយក្នុងមួយខែ តម្លៃត្រឹមតែ ១ដុល្លារប៉ុណ្ណោះ។
លោក Ron Sturgeon សេដ្ឋីចិត្តល្អ
សេដ្ឋីរូបនេះ ធ្លាប់បានបង្ហោះសារក្នុងហេ្វសប៊ុកថា « តើនរណាម្នាក់មានមិត្តភក្តិ ឬសាច់ញាតិដែលបានបាត់បង់ផ្ទះ ក្នុងទីក្រុង Garland ឬទីក្រុងផ្សេងទៀត ដែលត្រូវការផ្ទះដែរទេ? ខ្ញុំមានផ្ទះមួយខ្នង នៅទីក្រុង Colleyville (នៅទំនេរសំរាប់លក់) ដែលខ្ញុំនឹងជួលឲ្យ សម្រាប់ស្នាក់នៅរយៈពេល៣ខែ។ ហើយថែមទាំងមាន រថយន្តមួយគ្រឿង អាចជិះដោយមិនបាច់បង់លុយ។ ផ្ទះនេះគឺធំល្មម សំរាប់ពីរគ្រួសារ ហើយក៏អាចចិញ្ចឹមសត្វ និងមានចំណតដាក់ឡានបាន ចំនួន ១០គ្រឿងទៀតផង » ។
ក្រោយមក សារក្នុងហេ្វសប៊ុកនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ចែកចាយលើសពី ១០,០០០ដង ដែលបន្ទាប់ មកលោក Ron Sturgeon ក៏សរសេរសារបន្ថែមមួយទៀតថា ផ្ទះមួយខ្នងទៀតរបស់គាត់ សំរាប់ពីរគ្រួសារទៀត គាត់ក៏ដាក់ជួលដូចគ្នាដែរ ។
ផ្ទះដែលសេដ្ឋីបានជួល
យ៉ាងណាមិញ ដំណឹងនេះ បានល្បីសុយសាញហើយសារព័ត៌មាន ក៏ទាក់ទងមកកាន់លោក Ron Sturgeon ទៀតផង។ សេដ្ឋីចិត្តល្អបានរៀបរាប់ថា ពេលគាត់ក្រោកពីគេង បើកមើលហ្វេសប៊ុក ក៏បានឃើញមានការបង្ហោះសារជាច្រើនថាបាត់បង់សត្វឆ្កែ គ្រួសារ និងគ្មានកន្លែងទៅរស់នៅ ហើយគាត់ប្រាប់បន្តថា គាត់ពិតជារំជួលចិត្ត ពេលឃើញផ្ទះសម្បែងជនរងគ្រោះ ត្រូវបានបំផ្លាញខ្ទេចខ្ទីបែបនេះ។ គាត់ក៏គិតដល់ផ្ទះវីឡាពីរខ្នងរបស់គាត់ ដើម្បីជួលឲ្យជនរងគ្រោះតែម្តង។
ពេលនេះ លោក Ron Sturgeon កំពុងតែរៀបចំឯកសារ ដើម្បីផ្តល់ដល់ជនរងគ្រោះ ដែលមកជួលមុនគេ នឹង ទទួលបានមុនគេ ប៉ុន្តែតម្រូវការរបស់គាត់នោះគឺ ជនរងគ្រោះបាត់បង់ផ្ទះត្រូវតែជាប់ឈ្មោះ ក្នុងការត្រួតពិនិត្យ ប្រវត្តិរូប ជាមុនសិនទើបជួលបាន។
គួរបញ្ជាក់ដែរថា លោក Ron Sturgeon ក្លាយជាសេដ្ឋីក្នុងជំនួញឧស្សាហកម្មរថយន្ត ហើយគាត់ក៏បានចាប់ផ្តើម ជួយមនុស្សអត់ផ្ទះសម្បែង ក្រោយពីឪពុករបស់គាត់ បានបាត់បង់ជីវិតមក៕
ទិដ្ឋភាពផ្ទះរបស់មហាសេដ្ឋីដែលនឹងដាក់ជួល
ស្ថានភាពផ្ទះត្រូវខ្យល់កួចខ្ទេចខ្ទី
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!