ចេញពីការ បើករថយន្តបុករះម៉ូតូជិត ១០គ្រឿង ក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់
ជធានីភ្នំពេញ ៖ រថយន្តព្រូស ពណ៌ស ១គ្រឿងបានបើកបុករះម៉ូតូប្រមាណជិត១០គ្រឿង នៅមុខអគារ U ក្នុងមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ បណ្ដាលឲ្យបុរសម្នាក់ ដែលកំពុងបណ្ដើរម៉ូតូ ចេញរងរបួស ចំណែករថយន្តខូចខាងមួយកំណាត់ខាងមុខ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3998 ដែលមានគ្នា២នាក់ជិះ ក្នុងរថយន្ត ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ដោយសារភ្ញៀវដែលផ្ញើរម៉ូតូ ចូលរួមពីធី មង្គលការបានត្រឡប់ ទៅផ្ទះស្ទើរតែទាំងអស់ ហើយនោះ នៅសល់តែឡានមួយចំនួន និងម៉ូតូប្រមាណជា ១០គ្រឿងប៉ុណ្ណោះនោះ អ្នកទទួលផ្ញើម៉ូតូបាន បណ្ដើរម៉ូតូទុកម្តុំ ស្រាប់តែនៅម៉ោង កើតហេតុខាងលើបុរសម្នាក់ រួមជាមួយគ្នីគ្នាម្នាក់ទៀតនៅក្នុងរថយន្តបាន បើករថយន្តចេញពីកន្លែង ចំណតយ៉ាងលឿន ហើយទំនងជាស្រវឹងផង ក៏មិនដឹងព្រោះទើបចេញពីហូបការ បានជ្រុលចង្កូតទៅបុករះ ម៉ូតូទាំងនោះផ្ទប់ទៅនឹង ជញ្ជាំងបណ្ដាលឲ្យរង ការខូចខាតជាច្រើនគ្រឿង ព្រមទាំងបណ្ដាលឲ្យបុរសម្នាក់ ដែលកំពុងបណ្ដើរម៉ូតូចេញរង របួសផងដែរ រីឯរថយន្តវិញរង ការខូចខាងផ្នែកខាងមុខ ។
ក្រោយពេលកើតហេតុភ្លាមៗគេឃើញមន្ត្រីអាវុធហត្ថខណ្ឌទួលគោកចុះទៅធ្វើការសម្រប សម្រួលផងដែរ តែមិនទាន់ដឹង យ៉ាងណានោះទេ ព្រោះម្ចាស់ម៉ូតូខ្លះមិនទាន់ ចេញមកនៅឡើយទេ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!