ខូចចិត្តស្រីដែលខ្លួនស្រលាញ់រៀបការ ចោលបុរសម្នាក់ចង.កធ្វើអត្តឃាត
ខេត្តកំពង់ធំ ៖ បុរសម្នាក់បានដាច់ចិត្តចង.កធ្វើអត្តឃាតខ្លួនឯងដោយសារតែខូចចិត្តរឿងស្រី ដែលខ្លួន ស្រលាញ់បានរៀបការចោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង២៨នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅរោងជាងក្រោយផ្ទះ បុរសម្នាក់ស្ថិត ក្នុងភូមិសងឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក ជាតិ គឹមឆុង អធិការរងនគរបាលស្រុកសន្ទុកបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ហឿង ពុត អាយុ២៦ឆ្នាំ ជាជាងផ្សារដែក រស់នៅភូមិ-ឃុំកើតហេតុ បានចង.កធ្វើអត្តឃាត ខ្លួនឯងនៅរោងជាង ក្រោយផ្ទះរបស់ឈ្មោះ សំឡូត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយ ជនរងគ្រោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះចង.កសម្លាប់ខ្លួន ដោយសារតែ ខូចចិត្តរឿងស្រី ដែលខ្លួនស្រលាញ់រៀបការចោល ដែលមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រា ជាមួយមិត្តភក្តិកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លុះព្រឹកឡើងស្រាប់តែ ប្រទះឃើញចង.កនឹងធ្នឹមរោង ជាងដែលគេជួលឲ្យមកផ្សារ ដែកស្លាប់បាត់ ទៅហើយ ។
លោក ជាតិ គឹមឆុង បានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចបាន សន្និដ្ឋានថា បុរសរងគ្រោះពិត ជាស្លាប់ដោយសារចង.កធ្វើអត្តឃាត ពិតប្រាកដមែន បន្ទាប់មកក៏ ប្រគល់សពជូនគ្រួសារ ជនរងគ្រោះយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!