ចោរឆក់២នាក់ត្រូវជាប់ខ្នោះ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់បានសម្រេច រួចរត់ទៅពួន នៅកន្លែងហ្គេមបាញ់ត្រី ជាប់របងផ្សារហេងលី
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌទួលគោក កាលពីវេលាម៉ោង០៨យប់ថ្ងៃទី១៣ មករា ២០១៦ បានដេញចាប់បានចោរឆក់២នាក់ បន្ទាប់ពីឆក់កាបូបពីនារីវ៏័យក្មេងម្នាក់ ហើយជិះម៉ូតូគេចខ្លួនរត់ មកសំងំពួនក្នុងកន្លែងហ្គេមបាញ់ត្រីមួយកន្លែង នៅជាប់របងផ្សារហេង លី តាមបណ្តោយផ្លូវលេខ២៦៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ជនសង្ស័យជាចោរឆក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំង២នាក់ ១-ឈ្មោះកង រចនា អាយុ២០ឆ្នាំ ជាកូនប្រុសឧត្តមសេនីយ៍ផ្កាយ៣ នៃក្រសួងការពារជាតិម្នាក់ មានផ្ទះនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និង២-ឈ្មោះសោម វ៉ាលីហ្សា អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកនារីរងគ្រោះ ឈ្មោះចិន ម៉ុនថា អាយុ១៩ឆ្នាំ ។ ខណៈពេលចាប់ខ្លួន សមត្ថកិច្ចដកហូតម៉ូតូជនសង្ស័យ ដែលជិះធ្វើសកម្មភាព១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ព្រមទាំងម៉ូតូ១គ្រឿងទៀតជារបស់បក្សពួកជនសង្ស័យម៉ាកហុងដាឌ្រីម សេ១១០ ពណ៌ខ្មៅ និងកាបូបរបស់ស្ត្រីរងគ្រោះផងដែរ។
ប្រភពពីប្រជាពលរដ្ឋដែលនៅជិតកន្លែងហ្គេមបាញ់ត្រីនោះបានឱ្យដឹងថា កន្លែងហ្គេមនេះជាកន្លែងហ្គេមស៊ីសងគ្រប់ប្រភេទ ដែលតែងតែឃើញក្រុមក្មេងស្ទាវៗ មកពពាក់ពពូន ទាំងយប់ទាំងថ្ងៃ ហើយក៏ជាកន្លែងសំងំលាក់ខ្លួនរបស់ក្រុមជនសង្ស័យ ប្រព្រឹត្តបទល្មើសផងដែរ ព្រោះហ្គេមនេះបើក២៤ម៉ោង ។
ប្រជាពលរដ្ឋបន្តទៀតថា កន្លែងហ្គេមនេះ បើកជាយូរមកហើយ ហើយក៏មិនដែលឃើញសមត្ថកិច្ចណាមានវិធានការ ឬធ្វើការបង្ក្រាបដែរ សង្ស័យទាំងអាជ្ញាធរ និងសមត្ថកិច្ចវាយអែបស៊ីអបក៏មិនដឹង ។
សមត្ថកិច្ចខណ្ឌទួលគោក លួចខ្សឹបប្រាប់ថា ម្ចាស់ហ្គេមបាញ់ត្រីនេះ ជាថៅកែហាងបញ្ចាំដ៏ធំមួយកន្លែង នៅម្តុំផ្សារឃ្លាំងរំសេវ ។ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ដែលដកហូតបាន ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!