ប្តីតារាចម្រៀង ម្ចាស់បទ My Heart Will Go On ក្នុងរឿងទីតានិច បានស្លាប់ហើយ ក្រោយតស៊ូជាមួយជំងឺដ៏រុាំរ៉ៃ
អាមេរិក៖ ស្វាមីរបស់តារាចម្រៀង Celine Dion បានទទួលមរណៈភាព កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ នៅឯផ្ទះរបស់ពួកគេ ក្នុងក្រុង Las Vegas។
ស្វាមីរបស់ម្ចាស់បទ My Heart Will Go On គឺលោក René Angélil បានទទួលមរណៈភាព ត្រឹមរយៈពេល២ថ្ងៃ ក្រោយខួបកំណើត អាយុ៧៤ឆ្នាំរបស់លោក។
លោក René បានតស៊ូពុះពារនឹងជំងឺមហារីកជាយូរមកហើយ តែទទួលបានភាពបរាជ័យ ខណៈពេលដែលភរិយារបស់លោក នាង Celine ក៏កំពុងនឹងតស៊ូជាមួយ ជំងឺមហារីកបំពង់ក តាំងពីឆ្នាំ១៩៩៨មកម្ល៉េះផងដែរ ហើយអ្នកទាំងពីរទើបនឹងប្រារព្វ ខួបអាពាហ៍ពិពាហ៍គម្រប់ ២១ឆ្នាំ កាលពីថ្ងៃទី ១៧ខែធ្នូកន្លងទៅ។
នៅក្នុងការបង្ហោះសារ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់នាង Celine បានសរសេរថា៖ "នៅក្នុងភាពសោកសៅដ៏ជ្រាលជ្រៅ លោក René Angélil បានទទួលមរណៈភាព កាលពីព្រឹកមិញនេះ នៅឯបុរីក្នុងក្រុង Las Vegas បន្ទាប់ពីលោកបានតស៊ូពុះពារ ជាមួយនឹងជំងឺមហារីកជាយូរមកហើយ។ ក្រុមគ្រួសារទាំងមូល នឹងធ្វើការកាន់ទុក្ខជាលក្ខណៈឯកជន ដោយព័ត៌មានផ្សេងៗទៀត ពួកយើងនឹងជូនដំណឹងនៅរយៈពេល ២-៣ថ្ងៃក្រោយ"។
នាង Celine ធ្លាប់បាននិយាយប្រាប់ ក្មុងកម្មវិធីទូរទស្សន៍ "អារុណសួស្តី អាមេរិក" ថា៖ "ស្វាមីនាងខ្ញុំគាត់មិនអាចប្រើមាត់របស់គាត់បានទេ ដូច្នេះខ្ញុំបញ្ចុកអាហារគាត់តាមបំពង់ ចំនួន៣ដងក្នុង១ថ្ងៃ ដែលខ្ញុំធ្វើវាច្រើនជាង បញ្ចុកកូនរបស់ខ្ញុំទៅទៀត"។ នាងក៏បានឲ្យដឹងដែរថា លោក René ធ្លាប់បាននិយាយប្រាប់ថា ចង់ស្លាប់នៅក្នុងរង្វង់ដៃរបស់នាងទៀតផង។
លោក René បានលាចាកលោក ដោយបន្សល់ទុក កូនភ្លោះ ឈ្មោះ Eddy និង Nelson អាយុ៥ឆ្នាំ និងកូនប្រុស ឈ្មោះ René-Charles Jr អាយុ ១៥ឆ្នាំ។ មិនតែប៉ុណ្ណោះលោក ក៏មានកូនជាមួយភរិយាមុន នាង Denyse Duquette ឈ្មោះ Patrick អាយុ ៤៧ឆ្នាំ និងកូនជាមួយភរិយាមុនមួយទៀត នាង Manon Kirouac គឺលោក Jean-Pierre អាយុ៤១ឆ្នាំ និង នាង Anne-Marie អាយុ ៣៨ឆ្នាំផងដែរ៕
ប្រភព Dailymail
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!