តួប្រុសល្បី ក្នុងរឿង «Harry Potter» លោក Alan Rickman បានស្លាប់ កាលពីម្សិលមិញនេះ
អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Alan Rickman ដែលជាតួសម្តែងប្រុស ដ៏ល្បីឈ្មោះ សញ្ជាតិអង់គ្លេស និងដើរតួ ជាសាស្រ្តាចារ្យ Severus Snape ក្នុងខ្សែភាពយន្ត Harry Potter បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅអាយុ ៦៩ឆ្នាំ ក្នុងទីក្រុង London ចក្រភពអង់គ្លេស ដោយសារតែ ជំងឺមហារីក។
លោក Alan Rickman ក្នុងខ្សែភាយន្ត Harry Potter
បើតាមសេចក្តីថ្លែងការណ៍ របស់ក្រុមគ្រួសារ លោក Alan Rickman ក៏បានបញ្ជាក់ ផងដែរថា «តួសម្តែង និងជាអ្នកដឹកនាំរឿង លោក Alan Rickman បានស្លាប់ ដោយសារតែ ជំងឺមហារីក នៅអាយុ ៦៩ឆ្នាំ»។
គួរបញ្ជាក់ផងដែរថា លោក Alan Rickman បានកើត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៤៦ ក្នុងស្រុក Hammersmith នៃទីក្រុង London ចក្រភពអង់គ្លេស។ ក្រៅពីសម្តែង នៅក្នុងខ្សែភាពយន្ត Harry Potter លោក Alan ក៏ធ្លាប់បានសម្តែង នៅក្នុងខ្សែភាពយន្តល្បីៗ ដូចជា «Love Actually (ឆ្នាំ២០០៣)», «Robin Hood: Prince Of Thieves (ឆ្នាំ១៩៩១)», «Die Hard (១៩៨៨)», «Truly, Madly Deeply (ឆ្នាំ១៩៩០)», «Romeo and Juliet (ឆ្នាំ១៩៧៨)» និងខ្សែភាពយន្ត ជាច្រើនផ្សេងទៀត ផងដែរ៕
រូបភាព លោក Alan Rickman ក្នុងឈុតមួយ នៃរឿង Harry Potter ដែលគេ បានយកទៅ Troll
ប្រភព ៖ បរទេស
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!