រស់នៅអាមេរិកជាង២ឆ្នាំ ឱក សុម៉ារីម៉ា មានកូនស្រីម្នាក់
រាជធានីភ្នំពេញ ៖ ក្រោយពីរួមរស់ក្នុងទ្រនំស្នេហ៍ ជាមួយបុរសអាណិកជននៅអាមេរិក ជាង២ឆ្នាំកន្លងមកនេះ អតីតតារាចម្រៀងក្នុងក្រុមរៃមាសនាងឱក សុម៉ារីម៉ា មានកូនស្រីម្នាក់ហើយ ។ តាមរយៈហ្វេសប៊ុក ក្រុមគ្រួសាររបស់ ឱក សុម៉ារីម៉ា បង្ហោះរូបកូនស្រីរបស់នាងដែលចាប់កំណើត កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យមួយ ។
«តាមរយៈរូបថតនោះគេអាចសង្កេតឃើញថា កូនស្រីរបស់សុម៉ារីម៉ា មានសុខភាពល្អ ហើយនាងដាក់ឈ្មោះថា «Jane Rith Somariya Nin» ។ កំណើតកូនស្រីលើកដំបូងរបស់អតីតតារាចម្រៀងនាងឱក សុម៉ារីម៉ា នេះ ត្រូវបងប្អូន សាច់ញាតិនាង និងស្វាមី សម្តែងការអបអរសាទរ ព្រមទាំងអ្នកធ្លាប់គាំទ្រនាង ក៏សម្តែងការអបអរសាទរផងដែរ ។
វត្តមានកូនស្រីដែលទើបចាប់កំណើតចេញពីផ្ទៃរបស់ឱក សុម៉ារីម៉ា នេះនឹងក្លាយជាចំណងដៃដ៏ថ្លៃថ្លាមួយ សម្រាប់រឹតចំណងស្នេហ៍រវាងនាង និងស្វាមីឲ្យកាន់តែស្អិតរមួតថែមមួយកម្រិតទៀត ខណៈពេលដែលនាងផ្ញើវាសនាលើទឹកដីអាមេរិកជាង២ឆ្នាំហើយ ។
អតីតតារាចម្រៀងអ្នកនាង ឱក សុម៉ារីម៉ា បានចាកចេញពីប្រទេសកម្ពុជា ទៅច្រៀងរាំកំដរអារម្មណ៍ជនរួមជាតិខ្មែរនៅឯនាយសមុទ្រកាលពីអំឡុងដើមឆ្នាំ២០១៣ ។ តាមគម្រោងឱក សុម៉ារីម៉ា និងតារាខ្មែរមួយចំនួនទៀតសម្តែងនៅទីនោះរយៈពេល៣ទៅ៦ខែ ។ ទោះជាយ៉ាងណាក្តី តាំងពីពេលនោះមក ឱក សុម៉ារីម៉ា មិនចង់វិលត្រឡប់មកប្រទេសកំណើតវិញឡើយ ដោយសារតែនាងបានជំពប់ស្នេហ៍នឹងបុរសអាណិកជនម្នាក់។ សាងស្នេហ៍នឹងបុរសអាណិកជននោះ បន្ទាប់ពីនាងបែកបាក់ស្នេហាជាមួយនឹងស្វាមីលោកសូត្រ មុន្នី កាលពីប៉ុន្មានឆ្នាំកន្លងទៅ ។
ចំណងស្នេហ៍ថ្មីរបស់អតីតតារាចម្រៀងឱក សុម៉ារីម៉ា នេះ ធ្វើឱ្យជីវិតរបស់នាងមានពន្លឺជាថ្មី ក្រោយពីស្រអាប់ ខណៈពេលដែលស្វាមីរបស់នាងស្រឡាញ់ថ្នាក់ថ្នមរូបនាងមិនឲ្យធ្វើអ្វីឡើយ គឺឱ្យនៅតែផ្ទះ និងរៀនភាសាប៉ុណ្ណោះ ។
មិត្តភក្តិម្នាក់បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីឱក សុម៉ារីម៉ា មានស្វាមីនៅអាមេរិកមក នាងទទួលបានសេចក្តីសុខ ហើយជា រឿយៗនាងតែងតែបង្ហាញមុខនៅពេលមានពិធីជួបជុំជាមួយមិត្តភក្តិ និងមិត្តភក្តិសិល្បៈដែលទៅសម្តែងនៅទីនោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!