ជីវិតក្មេងអនាថាមួយក្រុម រស់ដោយសារលួច
ខេត្តព្រៃវែង ៖ ហេតុអ្វីបានជាមនុស្សកើតមក មានវាសនាខុសៗគ្នាយ៉ាងដូច្នេះ ? ជាការពិត ក្មេងៗទាំងអស់សុទ្ធតែមានឪពុកម្តាយ ហើយឪពុកម្តាយដែលបង្កើតកូនប្រុសស្រីឱ្យមានជីវិតជាមនុស្ស គប្បីមានតួនាទីចិញ្ចឹមបីបាច់ ថែរក្សាកូនប្រុសស្រីឱ្យរស់រានមានជីវិត ។ មិនតែប៉ុណ្ណោះ ត្រូវចេះបង្ហាត់បង្រៀនពួកគេតាំងពីកើតមក រហូតដល់អាយុបាន៥-៦ឆ្នាំ ឪពុកម្តាយត្រូវបញ្ជូនពួកគេទៅសាលារៀន ដើម្បីឱ្យទទួលបានចំណេះដឹង ពីលោកគ្រូអ្នកគ្រូ ។
ចុះហេតុអ្វីបានជាក្មេង១ក្រុមនេះ រស់បែបជាក្មេងអនាថាទៅវិញ ? ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ពីអាជ្ញាធរភូមិ-ឃុំ បានឱ្យដឹងថា ក្មេងមួយក្រុមនេះមានប្រុសមានស្រីចំនួនប្រហែល១០នាក់ ហើយក៏មានឪពុកម្តាយដូចក្មេងឯទៀតៗដែរ តែឪពុកម្តាយទាំងនោះជាឪពុកម្តាយយកគ្នាតាមបែបអាវ៉ាសែ គិតតែសប្បាយខាងផ្លូវភេទ បង្កើតកូនមកក៏អាវ៉ាសែបែបនោះដែរ ។ នេះគឺជាចរិតរបស់ឪពុកម្តាយមួយចំនួនតូច ដែលបង្កើតកូនមកហើយ គ្មានការទទួលខុសត្រូវលើកូនប្រុសស្រីទាំងនោះ ដោយបណ្តែតបណ្តោយឱ្យពួកគេរស់តាមព្រេងវាសនា ដើរលួច ដើរសុំគេហូប ដើរដេកនៅតាមចិញ្ចើមផ្លូវ តាមហាងកាហ្វេ ឬតាមរង្វង់មូលសាធារណៈនៅអ្នកលឿងត្រើយខាងកើត ដោយគ្មានកើតទុក្ខ គ្មានខ្វល់អំពីវាសនាអនាគតរបស់កូនបន្តិចសោះឡើយ ។
ចំណែកក្មេងៗទាំងនោះនិយាយថា ពួកគេពិតជាមានឪពុកម្តាយ ។ ពួកគេមិនចង់រស់នៅរបៀបដូច្នេះទេ គេចង់រស់នៅដូចក្មេងដទៃ មានឪពុកម្តាយថ្នាក់ថ្នមបីបាច់ថែរក្សា ទំនុកបម្រុងគ្រប់បែបយ៉ាង ។ ឪពុកម្តាយបង្កើពួកគេមកហើយ បំបរបង់ចោល ឱ្យដើរសុំទានគេហូប ឬរកប្រាក់យកទៅឱ្យ បើមិនបានប្រាក់ទេ មិនឱ្យចូលផ្ទះ ។
ប្រជាពលរដ្ឋឱ្យដឹងថា ក្មេងៗទាំងនេះមានទីលំនៅក្នុងភូមិ៥ និងភូមិ៦ ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ។ ប្រជាពលរដ្ឋ អំពាវនាវសុំឱ្យអាជ្ញាធរភូមិ-ឃុំ មេត្តាជួយមើល ឬជួយចាត់វិធានការ ដោយហៅឪពុកម្តាយរបស់ក្មេងៗទាំងនោះមកណែនាំ កុំឱ្យបណ្តែតបណ្តោយកូនដើរអាវ៉ាសែ ដេកតាមផ្លូវ យប់ឡើងដើរលួចរបស់ទ្រព្យអ្នកស្រុក-ភូមិ ។ លុះថ្ងៃឡើងនាំគ្នាដេកតាមមុខហាងកាហ្វេយ៉ាងដូច្នេះ មិនសមរម្យទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!