ញាក់សាច់! ស្តាប់ពីតិចនិក ថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ របស់តារាស្រីរូបនេះហើយ ធានាថាព្រឺក្បាល (មានវីដេអូ)

 
 

ម៉ិចស៊ិក៖ តារាចម្រៀងស្រី ជនជាតិម៉ិចស៊ិកម្នាក់ បានធ្វើឲ្យអ្នកគាំទ្រ ក្នុងកម្មវិធីទូរទស្សន៍ មានការភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង នៅពេលដឹងពីតិចនិកថែសម្រស់ ឲ្យក្មេងជាងវ័យពាក់កណ្តាល របស់នាងហើយនោះ។




រូបភាព របស់អ្នកនាង Thalia

អ្នកនាង​ Thalia អាយុ ៤៤ឆ្នាំ គឺជាអ្នកចម្រៀង អ្នកនិពន្ធ តារាសម្តែង និងជាសហគ្រិនមួយរូប ចំណែកប្តីរបស់នាងមានឈ្មោះ Tommy Mottala អាយុ ៦៧ឆ្នាំ ជានាយកប្រតិបត្តិផ្នែកតន្ត្រី របស់អាមេរិក។ នាងបានបង្ហើបទាំងមិនអៀនខ្មាសក្នុងកម្មវិធីសម្ភាសន៍មួយ ដោយមានការសាកសួរ ឲ្យនាងបង្ហើបអំពីតិចនិក ក្នុងការថែរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យរបស់នាង។ ចម្លើយរបស់នាង គឺជាការរួមភេទដល់ចំណុចកំពូលច្រើនដង ក្នុងរយៈពេលមួយយប់។

ជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍ទូរទស្សន៍នោះ អ្នកនាង Thalia បានប្រាប់ឲ្យដឹងថា ដំបូងឡើយអ្នកនាង ធ្លាប់ធ្វើការនៅក្នុងកម្មវិធីវិទ្យុមួយ ជាកន្លែងដែលអ្នកវិទ្យាសាស្ត្រផ្នែកផ្លូវភេទ Nancy Alvarez បានផ្តល់ដំបូន្មានដ៏ល្អ និងគន្លឹះក្នុងការថែរក្សាសម្រស់ ឲ្យនៅក្មេងជាងវ័យមួយនេះដល់នាង។ មិនតែប៉ុណ្ណោះ នាងបានប្រាប់ទៀតថា នាងបានទទួលយកគន្លឹះនោះ ហើយក៏បានអនុវត្តវាមកទល់សព្វថ្ងៃ ដែលនេះគឺជាមូលហេតុ ដែលធ្វើឲ្យសម្រស់នាង ក្មេងជាងវ័យ និងស្រស់ស្អាតដូច្នេះ។

ហើយអ្វីដែលរឹតតែព្រឺព្រួចទៀតនោះ គឺនាងប្រាប់ថា នាងអាចធ្វើការរួមភេទដល់ចំនុចកំពូល ៥០ដងឯណ្ណោះ ក្នុងមួយយប់។ យ៉ាងណាមិញ នេះគឺជាហេតុផល ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើល និងព្រឺក្បាល ជាខ្លាំង​ ហើយអ្នកខ្លះបានបញ្ចេញមតិទាំងចម្ងល់ថា៖ “រួមភេទដល់ចំណុចកំពូល ៥០ដង​ ក្នុងមួយយប់? ចុះវាអាចទៅរួចដែរ​ បើប្តីរបស់នាងចាស់ទៅហើយនឹង? ” ។ ទោះបីជាយ៉ាងណា គេមិនបានដឹងថា សម្តីរបស់នាង គ្រាន់តែជាការនិយាយលេងសើច ដើម្បីបង្កើនបរិយាកាសនៅក្នុងកម្មវិធី ឬជាការទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងណានោះទេ។

គួរបញ្ជាក់ថា ក៏ធ្លាប់មានសារព័ត៌មានចុះផ្សាយកន្លងទៅរួចមកហើយដែរ អំពីករណីនៃការរួមភេទច្រើនដង លើសកំរិតពេក អាចបណ្តាលឲ្យ ស្លាប់បាត់បង់ជីវិតភ្លាមៗផងដែរ៕

តោះ! ចង់ដឹងច្បាស់ពីកិច្ចសម្ភាសន៍នោះ សូមទស្សនាឃ្លីបវីដេអូ ខាងក្រោមទាំងអស់គ្នា៖


ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម