ផ្លូវកោងបើកលឿន មិនប្រយ័ត្ន រេចង្កូតក្រឡាប់ រថយន្តឆេះខ្ទេច
កោះកុង៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង តាមបណ្តោយផ្ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៤៧-១៤៨ ត្រង់ចំណុច ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលាម៉ោង ១០ និង៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បណ្តាលឲ្យរថយន្តមួយគ្រឿង ក្រឡាប់ជាច្រើនត្រលប់ និងឆេះខ្ទេច គ្មានសល់ សំណាងល្អ មិនមានអ្នកណា បាត់បង់ជីវិត។
ហេតុការណ៍នេះ បានបង្កឡើងដោយរថយន្ត កាម៉ារីឆ្លាម ពណ៌ស្ករមួយគ្រឿង មានទិសដៅពី ភំ្នពេញទៅខេត្តព្រះសីហនុ លុះដល់ចំណុច កើតហេតុខាងលើ ជាចំណុចផ្លូវកោង រថយន្តបើកលឿនមិនប្រយ័ត្ន បានធ្លាក់ចេញពីចិញ្ចើម ផ្លូវក្រួសក្រហម បណ្តាលអោយក្រឡាប់ជាច្រើន ត្រលប់ចំងាយ ជាង២០ម៉ែត្រ ពីចិញ្ចើមផ្លូវ ។ អ្នកបើកបររថយន្តខាងលើ ព្រមទាំងប្រពន្ឋ បានរត់គេចខ្លួនបាត់ ពីកនែ្លងកើតហេតុ។ គ្រោះថ្នាក់នេះមិនបណ្តាលឲ្យ អ្នកណាម្នាក់រងគ្រោះនោះទេ និងមិនប៉ះពាល់ដល់ ទ្រព្យសម្បតិ្តសារធារណៈនោះដែរ។
ចំណែករថយន្តក៏ត្រូវ ភ្លើងឆេះអស់គ្មាន នៅតែស្លាកលេខ ចំពោះមុខត្រូវបានកំលាំង ស្នាក់ការសនិ្តសុខ រាជអាវុធហត្ថ៤០២ ការពារកនែ្លងកើតហេតុ ជួយពន្លត់ភើ្លងកំពុងឆេះ បានយករថយន្តដឹកទឹក មកជួយបាញ់ទឹកពន្លត់ភ្លើង រហូតរលត់ភ្លើងទាំងស្រុង និងបានយករថយន្តស្ទួច មកដឹកយកទៅរក្សាទុក នៅអធិការអធិការដ្ឋាន នគរបាលស្រុកស្រែអំបិល រង់ចាំម្ចាស់ទៅដោះស្រាយ និងទទួលយកទៅវិញ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!