កម្មករទូក នេសាទសមុទ្រ ៣នាក់បោកគ្រាប់បែក យកត្រីខុសបច្ចេកទេស បណ្តាល អោយស្លាប់២នាក់ ម្នាក់ដាច់ក្បាលម្នាក់ដាច់ដៃស្តាំ

 
 

ព្រះសីហនុ៖ បុរសជាកម្មករទូកនេសាទ ចំនួន៣នាក់បានចេញទៅ នេសាទត្រី ដោយបោក គ្រាប់បែក កែច្នៃ (TNT) បណ្តាលអោយ ស្លាប់២នាក់ ម្នាក់ដាច់ក្បាលត្រឹមក ចំណែកម្នាក់ទៀត ដាច់ដៃស្តាំ ។ ហេតុការណ៍នេះបានកើតឡើង នៅលើផ្ទៃសមុទ្រ កម្ពុជា នៅចន្លោះកោះព្រីង និងកោះត្រងោល ក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ នាវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ។

ប្រភពពីស្រ្តីឈ្មោះ កុល ឆុំ អាយុ៣៨ឆ្នាំ ស្នាក់នៅក្រុម៣៨ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្ត ព្រះសីហនុ ដែលត្រូវជាបងជីដូនមួយ របស់ជនរង គ្រោះឈ្មោះ កុល ខុម អាយុ២៩ឆ្នាំ (ពោះម៉ាយ) មានទីកន្លែងកំណើត នៅភូមិអង្កោល ឃុំភ្នំលាវ ស្រុកកំពង់ត្រាច ខេត្តកំពត (ស្លាប់ដាច់ក្បាល)។

ប្រភពដដែលបានអោយដឹងថា ជនរងគ្រោះរូបនេះបានមករស់នៅ ជាមួយរូបគាត់បានរយៈពេល ៣ទៅ៤ឆ្នាំមកហើយ ។ ហើយកាលពី៥ថ្ងៃមុន មានគេមកបបួលប្អូន ប្រុសរបស់គាត់ទៅចុះទូក (ចេញនេសាទ) អោយថៅកែឈ្មោះ ម៉ែអាយីៗ មានទីកន្លែងនៅចំណុច ទំនប់រលក ក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ រហូត ដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះទើបមានគេទូរស័ព្ទប្រាប់ថា ប្អូនរបស់គាត់បានស្លាប់ បាត់បង់ជីវិត បាត់ទៅហើយ ដោយផ្ទុះគ្រាប់ ច្នៃបោកត្រី ជាមួយឈ្មោះ ទួន មានផ្ទះនៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាត់ទៅហើយ ។ គ្រាន់តែឮដំណឹងនេះភ្លាមរូបគាត់ក៏ប្រញាប់ប្រញាល់ ទៅផ្ទះថៅកែទូករូបនេះ ដើម្បីជួបដោះស្រាយគ្នា ប៉ុន្តែថៅកែរូបនេះបាន រត់គេចខ្លួនបាត់ទៅហើយ ។ រហូតដល់ ល្ងាចម៉ោង ១៧និង៥០នាទី ថ្ងៃដដែលនេះសាកសព ជនរងគ្រោះទាំង ២ត្រូវបានគេដឹកមក ដល់គោករួចហើយ ដោយមានការផ្អើលមនុស្សមក មើលយ៉ាងច្រើនណែន ណាន់តាន់តាប់ នៅចំណុចទំនប់រលក ។

ចំណែកអ្នកដែលនៅរស់ម្នាក់ទៀតត្រូវបាន សមត្ថកិច្ចចាប់យកទៅសាកសួរចំលើយនៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ភ្លាមៗផងដែរ ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម