ថ្ងៃចូលរោង ​កូនកំលោះ​ទៅដឹកអ្នកកំដរ​ ក៍ជួបគ្រោះអកុសល​​ គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់

 
 

ខេត្តព្រះសីហនុ៖​ ជារឿងគួរឲ្យសង្វេគបំផុត ​ដែលបុរសម្នាក់ដល់ ថ្ងៃចូលរោងការ (សូត្រ​មន្តក្រុងពាលី ពេលល្ងាច)​ បានស្លាប់ដោយសារ​ គ្រោះថ្នាក់ចរាចរណ៍ ​ខណៈដែលកូន​កំលោះរូបនោះ​ ទៅដឹកអ្នកកំដរខ្លួន ។

ហេតុការណ៍​គួរឲ្យសោកស្តាយ និងសោកសង្រេង​រកអ្វី មកប្រៀបផ្ទឹមមិនបាននេះ ​បានកើតឡើងកាលពីម៉ោង​១និង៥០នាទី រសៀលថ្ងៃទី១៧ ​មករា ២០១៦ ​ចំណុចក្បែរក​សិដ្ឋានចិញ្ចឹមជ្រូក​ នៅលើផ្លូវក្រាលកៅស៊ូ ចូល​ទៅកំពង់ផែឧកញ៉ា ​ម៉ុង ឬទ្ធី ស្ថិតក្នុងភូមិ-ឃុំកែវផុស ​ស្រុកស្ទឹងហាវ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព បានឲ្យដឹងទៀតថា​ កូនកំលោះអភ័ព្វរូបនោះឈ្មោះ​ ស្វាយ អឿន ​អាយុ២៤ឆ្នាំ ជាបុគ្គលិក​ក្នុងកសិដ្ឋាន ចិញ្ចឹមជ្រូក​ខាងលើ មាន​ស្រុកកំណើត វត្តពោធិថ្មី ​ស្រុក-ខេត្តកំពត ។

សេចក្តីរាយការណ៍​បានបន្តថា ​មុនពេលកើតហេតុ ​កូនកំលោះរូបនេះបាន ជិះម៉ូតូ០១គ្រឿង​ ចេញពីផ្លូវក្រាលគ្រួសក្រហម​ ​សំដៅឡើងមកផ្លូវក្រាលកៅស៊ូ ​តែជាអកុសល ពេល​​មកដល់ក៍វ៉ាក់​ នឹងរថយន្តធុនធំ០១​គ្រឿង ដែលកំពុងបើកលើផ្លូវក្រាលកៅស៊ូ ​ហើយទំនងជាម៉ូតូ មានល្បឿនលឿន​ផង ​ក៍ប៉ះកៀរជាមួយរថយន្តនោះ ​​ដួលបណ្តាល​ឲ្យរង​របួសធ្ងន់​ ហើយក៍បានស្លាប់​ តាមផ្លូវពេលបញ្ជូនទៅ​សង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ​ចំណែករថយន្តបានបើកបន្ត​ទៅបាត់ ហាក់ដូចជាមិនដឹង​ពី ហេតុការមានគេបើកម៉ូតូប៉ះ ។

គ្រោះអកុសលនេះ ​បានធ្វើឲ្យក្រុមគ្រួសារ​ទួញសោកបោកបា្រណ ​ព្រោះតែជនរងគ្រោះ នៅសល់មិន​ដល់មួយថ្ងៃផង នឹងត្រូវចូល​រោងការ នៅក្នុងភូមិកានៃ​ ឃុំជើងគោ ស្រុក​ព្រៃនប់ ។​ អ្វីដែលគួរឲ្យសោកសង្រេង​ ជាងនេះទៀត ​សំឡេងភ្លេងការពេលចូលរោង ​បែរជាជំនួសមកវិញ នូវសំឡេងខ្លងខែក​ ពិសេសកូនក្រមុំ បាន​ត្រឹមតែអង្គុយទួញ​យំ​សោក​សង្រេងជាមួយក្រុមគ្រួសារ​ ទំាងសងខាងគួរឲ្យ​សង្វេគ រកទីបំផុតគ្មាន ។

នៅព្រឹកថ្ងៃទី១៨​ មករា ២០១៦នេះ​ កូនក្រមុំនិងក្រុមគ្រួសារ​ បានដង្ហែសពចេញពី ផ្ទះកូន​ក្រមុំក្នុងភូមិកានៃ ​ឃុំជើងគោ​ ស្រុកព្រៃនប់ ឆ្ពោះស្រុកកំណើត​សព ដើម្បីបូជា​តាម​ប្រពៃណី ។

ចំណែកទីតំាងរោងការ​ បានបង្វែរមកជាពិធីជប់លាង​ ក្នុងលក្ខណៈរំដោះគ្រោះ​ ជូនដល់កូនក្រមុំអភ័ព្វ ​និងផ្សងកុំឲ្យបាក់មែកបាក់​ធាង តាមទម្លាប់អបិយជំនឿ​ ព្រោះមិនអាច​លុប​ចោល ​​បានដោយសារភ្ញៀវបាន ​ហៅអស់ហើយនោះ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម