ស្ត្រីម្នាក់ចងក សម្លាប់ខ្លួនសង្ស័យ គ្មានលុយបង់ ធនាគារឯកជន នៅស្រុកស្វាយជ្រុំ
ស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបាន ក្រុមគ្រួសារប្រទះឃើញចងក សម្លាប់ខ្លួននៅក្នុងផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិចោមរោមមើល យ៉ាងច្រើនកកកុញ នៅម៉ោង៤ទៀបភ្លឺ ថ្ងែទី១៨ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយសង្ស័យជំពាក់ប្រាក់ ធនាគារគ្មានលុយបង់។
យោងតាមនគរបាល ស្រុកស្វាយជ្រុំ បានឲ្យដឹងថា ស្ត្រីដាច់ចិត្តចងកសម្លាប់ខ្លួន មានឈ្មោះ ចាន់ ភាគ អាយុ៤៧ឆ្នាំ មានមុខរបរកសិករ រស់នៅក្នុងភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
កូនជនរងគ្រោះ បានឲ្យដឹងថា ម្ដាយរបស់គាត់ មានមុខរបរធ្វើស្រែ ប៉ុន្តែដោយមានជីវភាពខ្វះខាត ក៏បានទៅខ្ចីលុយពីធនាគារអេស៊ីលីដា ចំនួន ៧ពាន់ដុល្លា ដើម្បីរកស៊ី ទុកទិញសម្ភារៈ កសិកម្ម និងរបស់របរផ្សេងៗ ប្រមាណជិតមួយឆ្នាំមកហើយ។ ប្រភពបន្តថាក្រោយមក ការកស៊ីមិនសូវកាក់កប និងធ្វើស្រែ ចំណាយច្រើនរហូត ធ្វើឲ្យគាត់អង្គុយយំតែម្នាក់ឯង ដោយក្រុមគ្រួសាសួរ គាត់ក៏ឆ្លើយថា ពិបាកចិត្តណាស់ ព្រោះជិតដល់ថ្ងៃបង់លុយការ ធនាគារហើយ។
កូនជនរងគ្រោះបានបញ្ជាក់បន្ថែមថា លុះមុនពេលកើតហេតុ ក្រោយពីហូបបាយរួច ម្ដាយក៏បានឡើងទៅលើផ្ទះ សម្រាកដូចរាល់ដង ដោយមិនបានចាប់អារម្មណ៏អ្វីនោះទេ លុះនៅវេលាម៉ោង៤ទៀបភ្លឺ ក៏មានការភ្ញាក់ផ្អើល ខណៈឃើញម្ដាយចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ខាងជើងផ្ទះ ដោយយកខ្សែចងក ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ច និងមន្រ្តីជំនាញបានធ្វើពិនិត្យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះ ពិតជាចងកសម្លាប់ខ្លួន ប្រាកដមែន រូចបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!