កុមារីលង់ទឹកស្លាប់ បានរកឃើញហើយ នៅម៉ោង៦ល្ងាច

 
 

កណ្តាល៖ ករណីកុមារីលង់ទឹកស្លាប់ នៅម៉ោង៦៖០១នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានរក ឃើញហើយ នៅចំណុចមាត់ ច្រាំងទន្លេ ភូមិព្រែកបាក់ឃំុព្រែកទន្លាប់ ស្រុកលើកដែក នៅម៉ោង៦៖៣០នាទី។

មន្ត្រីនគរបាល បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបានចុះពិនិត្យសាកសព ឃើញពុំ មានស្លាកស្នាម អ្វូីពាក់ព័ន្ធក្នុងបទល្មើស ព្រហ្មទណ្ឌទេ ហើយបានប្រគល់ សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ។

សវតារឿង៖ កុមារីម្នាក់ចុះទៅងូតទឹក ជាមួយជីដូន ពេលចុះងូតនោះស្រាប់តែរអិល ចូលទឹកជ្រៅ ផុតដៃ ផុតជើង លិចចូលក្នុង ទឹកទន្លេបាត់ រកសាកសពមិនទាន់ ឃើញនៅឡើយ ហេតុការនេះ កើតឡើងកាល ពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្ឆ្នាំ២០១៦ ស្ថិតនៅចំណុចមាត់ទន្លេ ក្រោយផ្ទះរបស់ជន រងគ្រោះភូមិ ព្រែកបាក់ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

កុមារីរងគ្រោះ ឈ្មោះ ប្រុស រចនា អាយុ៨ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ មានឪពុកឈ្មោះ ខាន់ប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើចំការ និង ម្តាយ ឈ្មោះ មាស សុខណា អាយុ ៣១ ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើចំការរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

សាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុកុមារី រងគ្រោះបានចុះមកងូតទឹក ជាមួយយាយបង្កេីត ឈ្មោះ ឡេង រ៉ៃ អាយុ ៦៤ឆ្នាំ ដេីម្បីទៅរៀនលុះពេល កំពុងចុះងូតនោះ ស្រាប់តែរអិលជើងចូល ទឹកជ្រៅ ផុតដៃ ផុតជើង លិចចូលក្នុងទឹកបាត់ ទោះជាក្រុមគ្រួសារ ស្វែងរកមិនឃើញ រហូតពេលនេះក្រុមគ្រួសារកំពុង បន្តរាវរកសាកសព៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម