កម្លាំងអធិការដ្ឋាន ខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្សប្រុសស្រី ៥នាក់ ក្នុងករណីផ្សេងគ្នា
ភ្នំពេញ៖ កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋានខណ្ឌសែនសុខ បានធ្វើការចុះ ប្រតិបតិ្តការ ឃាត់មនុស្ស ប្រុសស្រី៥នាក់ ក្នុងករណី២ផ្សេងគ្នា នៅចំណុចផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី និងមួយកន្លែងទៀត ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា។
កម្លាំងអធិការដ្ឋានខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះបង្រ្កាបចំនួន២ករណី ករណីទី១ ត្រូវបានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង១៣និង០០នាទី ស្ថិតនៅចំណុចផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ជនសង្ស័យដែលត្រូវឃាត់ខ្លួន ក្នុងករណីល្បែងស៊ីសងខុសច្បាប់ (បៀ) ទី១ ឈ្មោះ ចាន់ វ៉ាន់ដេត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងផ្សារទ្រុងរថយន្ត, ទី២ ឈ្មោះ តែម បូរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់កាសែត និងទី៣ ឈ្មោះ ឃាំ សុវណ្ណ ភេទប្រុស អាយុ ៣២ឆ្នាំ ជនសង្ស័យទាំងបីនាក់ ស្នាក់នៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ សម្ភារដកហូតមាន បៀ១ដុំ តុ១ កម្រាល១ និងកៅអីមួយចំនួន ។ រីឯ ករណីទី២ ត្រូវបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ នៅវេលាម៉ោង១៥និង៣០នាទី ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ឃាត់ខ្លួនក្នុងករណីជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់សារធាតុញៀន ទី១ ឈ្មោះ សេង លក្ខណា ហៅស្រីទូច ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងកន្លែងឃាត់ខ្លួន និងទី២ ឈ្មោះ សាន វាសនា ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល កន្លែងឃាត់ខ្លួន ព្រមទាំងដកហូតក្រាមពណ៌សថ្លា ២កញ្ចប់ថង់តូច ឧបករណ៍ប្រើប្រាស់ សារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បាននាំមកអធិការដ្ឋានដើម្បីកសាងនីតិវិធី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!