ជនជាតិអាមេរិកម្នាក់ ស្លាប់នៅក្នុង សណ្ឋាគារ ម៉ារីណា ដោយសារជំងឺមហារីកថ្លើម
ភ្នំពេញ៖ ជនជាតិអាមេរិកម្នាក់ ត្រូវបាន អ្នកគ្រប់គ្រងសណ្ឋាគារ ម៉ារីណ រាយការណ៍មកថា បានដេកស្លាប់ ក្នុងបន្ទប់ជាន់ ផ្ទាល់ដី ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហុ ខេត្តព្រះសីហនុ នៅម៉ោងប្រមាណ ១០៖៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ នេះ កម្លាំងជំនាញបាន ទទួលព័ត៌មាន ពីអ្នកគ្រប់គ្រងសណ្ឋាគារ ម៉ារីណា ឈ្មោះ ថន ចិន្តា ភេទប្រុស អាយុ ៣៣ឆ្នាំ ថាមានករណីជនបរទេស ដែលជាភ្ញៀវស្លាប់ ក្នុងបន្ទប់លេខ D1 ជាន់ផ្ទាល់ដី ហើយជនរងគ្រោះ (សាកសព) នេះបានចូលមកស្នាក់នៅតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥។
ក្រោយពីកម្លាំងមន្រ្តីជំនាញ ទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យរួចមក លោក វេជ្ជៈបណ្ឌិត សែ ជោសិទ្ធិជោត អនុប្រធានមន្ទីរ សុខាភិបាល ខេត្តព្រះសីហនុ បានសន្និដ្ឋានជំហ៊ានដំបូងថា ជនរងគ្រោះ ស្លាប់ដោយសារជម្ងឺប្រចាំកាយ មហារីកថ្លើម។
មន្រ្តី នគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ MAHONEY SHAN THOMAS ភេទប្រុស ថ្ងៃខែឆ្នាំកំណើត១៥ ខែមីនា ឆ្នាំ១៩៤៤ សញ្ជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ 454830522 សុពលភាពត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានទិដ្ឋាការលេខ EI 00366454 មានសុពលភាពដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។
បច្ចុប្បន្ន សាកសព ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យ និងបាន ទំនាក់ទំនងទៅស្ថានទូត អាមេរិកប្រចាំ កម្ពុជា ដើម្បីចាត់ការបន្ត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!