រោងភាពយន្ត Major Cineplex by Cellcard ធ្វើសន្និសីទសារព័ត៌មានរឿង The Revenant ជាខ្សែភាពយន្ត ដែលមិនអាចរំលងពី ខ្សែចក្ខុបាន
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមករា នៅរោងភាពយន្ត Major Cineplex by Cellcard មានការរៀបចំសន្និសីទសារព័ត៌មាន ស្តីអំពីខ្សែភាពយន្តដ៏ល្បី ដែលមានឈ្មោះថា The Revenant ដែលមានការចូលរួមពីលោក ឆន រង្សី អ្នកគ្រប់គ្រងផ្នែកទីផ្សារ នៅរោងភាពយន្ត Major Cineplex by Cellcard និងលោក នី ដារ៉ាណន់ អ្នកតំណាងឲ្យស្ទូឌីយ៉ូ 20th Century Fox ប្រចាំប្រទេសកម្ពុជា។
The Revenant ខ្សែភាពយន្តផ្អែកលើព្រឹត្តិការណ៍ពិត បង្ហាញអំពីប្លង់ថត ដ៏អស្ចារ្យដោយប្រើពន្លឺ ពីធម្មជាតិ របស់ វាលរហោស្ថាន នារដូវរងានៅឯប្រទេសកាណាដា រួមទាំងបង្ហាញពីជីវិតផ្សងព្រេង នៃការតស៊ូរស់រាន និងអំណាចនៃការតាំងចិត្ត របស់បុរសម្នាក់។ Leonardo Di Caprio ដែលជាតួឯកប្រុស នៅក្នុងរឿង Titanic បានដើរតួជា Hugh Glass ដែលត្រូវបានវាយប្រហារយ៉ាងព្រៃផ្សៃ ពីសត្វខ្លាឃ្មុំ និងត្រូវបានក្រុមរបស់គេ បោះបង់ចោលទៀតផង។ អំឡុងពេលផលិតខ្សែភាពយន្ត The Revenant នេះ ឈុតខ្លះប៊ិះនឹងធ្វើឲ្យ Leonardo បាត់បង់ជីវិតទៀតផង ដោយគាត់ត្រូវត្រាំនៅក្នុងទឹកកក ដល់ទៅរាប់ម៉ោង ថែមទាំងមានការវាយប្រហារ ជាមួយនឹងសត្វខ្លាឃ្មុំដ៏ធំ ប៉ុន្តែការតស៊ូនោះ ក៏ធ្វើឲ្យពួកគេទទួលបានពានរង្វាន់ ដល់ទៅ៣នោះគឺ Best Director, Best Performance by Leonardo និង Best Motion Pictures នៅក្នុងកម្មវិធី Golden Globes មិនទាន់ចប់នោះទេ មានមនុស្សជាច្រើនបាន ជឿជាក់ថារឿងមួយនេះនឹងធ្វើឲ្យ Leonardo ទទួលបានពានរង្វាន់ Oscar 2016 ទៀតផង។
The Revenant នឹងចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex by Cellcard ទី២១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ព្រមទាំងមានការដាក់ លក់សំបុត្រជាមួយប្រភេទ VIP ផងដែរ។ ដូច្នេះសូមកុំភ្លេចមក ទស្សនារឿងនេះ ទាំងអស់គ្នានៅរោងភាពយន្ត Major Cineplex by Cellcard ដែលជារោងភាពយន្តទំនើប និងធំជាងគេនៅ ប្រទេសកម្ពុជា៕
បញ្ចូលអត្ថបទដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!