យន្តហោះ បុកគ្នាជាមួយ សត្វបក្សី ដ៏ធំមួយក្បាល លទ្ធផលចុងក្រោយ មិនគួរឲ្យជឿ!

 
 

ណាមីប៊ី៖ កាលពីពេលថ្មីៗនេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Namibia មួយគ្រឿង បានប៉ះទង្គិចគ្នា ជាមួយនឹង សត្វបក្សីដ៏ធំមួយក្បាល ដោយលទ្ធផលចុងក្រោយ គឺយន្តហោះ រងការខូចខាត យ៉ាងដំណំ។




លទ្ធផល ក្រោយប៉ះទង្គិចគ្នា ជាមួយនឹង សត្វបក្សីដ៏ធំមួយក្បាល

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Namibia ដែលផ្ទុកអ្នកដំណើរ ចំនួន ១១២នាក់ ហោះហើរចេញពី រាជធានី លូអង់ដា (Luanda) នៃប្រទេស អង់ហ្គោឡា (Angola) កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ បានចុះចត ដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាន Hosea Kutako International Airport ក្នុងប្រទេសណាមីប៊ី (Namibia) ក្រោយពីបាន ប៉ះទង្គិចគ្នា ជាមួយនឹង សត្វបក្សី ដ៏ធំមួយក្បាល បណ្តាលឲ្យយន្តហោះ ធ្លុះយ៉ាងធំ ត្រង់ផ្នែកខាងក្រោម នៃកាប៊ីនយន្តហោះ និងមានស្នាមឈាម ប្រឡាក់ពេញហ្នឹង ទៀតផង។

បើតាមសម្តីអ្នកនាំពាក្យ របស់ក្រុមហ៊ុនអាកាសចរណ៍ Air Namibia លោក Paul Nakawa បានឲ្យដឹងថា «សត្វបក្សី ដ៏ធំមួយក្បាល បានប៉ះទង្គិចគ្នា ជាមួយនឹងយន្តហោះ ប្រភេទ A319­-100 របស់យើង ដែលជិតដល់ពេល ត្រូវចុះចត ទៅហើយ។ គ្រោះថ្នាក់នេះ បន្សល់ទុកនូវ ប្រហោងមួយយ៉ាងធំ នៅផ្នែកខាងក្រោម នៃកាប៊ីនយន្តហោះ»។


យន្តហោះ ប្រភេទ A319­-100

លោក Nakawa បានបន្ថែមទៀតថា «បក្សីមានឥទ្ធិពល ខ្លាំងណាស់ នៅពេលប៉ះទង្គិចគ្នា បែបនេះ ប៉ុន្តែអ្នកបើកបរយន្តហោះ របស់ពួកយើង ធ្វើអ្វីដែលពួកគេ អាចធ្វើបាន ជាមួយនឹងបច្ចេកទេស ដែលទទួលបានពី ការបណ្តុះបណ្តាល យ៉ាងហ្មត់ចត់ ដើម្បីធានាឲ្យបាន នូវសុវត្ថិភាព របស់អ្នកដំណើរ ទាំងអស់»៕

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម