អស់ទាស់! បង្គន់សាធារណៈ លំដាប់ផ្កាយ ២៥ មានបំពាក់នូវគ្រឿង បរិក្ខាទំនើបៗ ព្រមទាំង Wifi ល្បឿនដល់ទៅ ៥០Mbps

 
 

ចិន៖ វាជារឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយ ដែលបង្គន់សាធារណៈ លំដាប់ផ្កាយ២៥ ដំបូងគេបង្អស់ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះហើយ។



បង្គន់សារធារណៈទំនើបបំផុត នឹងផ្តល់ជូនអតិថិជន នូវ Wifi ដែលមានល្បឿនលឿនរហូតដល់ទៅ ៥០Mbps ដែលវាគឺជាបង្គន់សាធារណៈ លំដាប់ផ្កាយ២៥ដំបូងគេបង្អស់ ដែលរដ្ឋាភិបាល គ្រោងនឹងសាងសង់ឡើង នៅឯទីក្រុង Chongqing ក្នុងឆ្នាំ ២០១៦ នេះ។ 

ក្រៅពីមាន Wifi ល្បឿនលឿន បង្គន់សាធារណៈខាងលើនឹងមានបំពាក់ដោយ គ្រឿងបរិក្ខារទំនើបៗ ដូចជា ទូរសាកថ្មទូរស័ព្ទខ្នាតធំ, ទូរទឹកកក, Microwave, ទូរទឹកក្តៅទឹកត្រជាក់ ជាដើម។ មិនតែប៉ុណ្ណោះវានឹងមាន ផ្តល់ជូននូវការផ្គត់ផ្គង់បែបបច្ចេកទំនើបជាផ្សេងទៀត ក៏ដូចជាថ្នាំពេទ្យ តាមបែបវេជ្ជសាស្ត្រផងដែរ។

គួរបញ្ចាក់ផងដែរថា នៅដើមឆ្នាំ២០១៦នេះ ប្រទេសចិនបានគ្រោងចំណាយថវិការជាច្រើន បោះទុនសាងសង់បង្គន់សារធារណៈទំនើប ដើម្បីជាការលើកមុខមាត់ និងកិត្តិយសរបស់ខ្លួនផងដែរ៕

ប្រភព Shanghaiist

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម