មិននឹកស្មានថា សម្បកទូរស័ព្ទ iPhone ធ្វើឲ្យក្មេងស្រីម្នាក់ មានសម្លាក អស់មួយជីវិតអញ្ចឹងសោះ
អង់គ្លេស៖ ក្មេងស្រីតូចម្នាក់ បែរជាមានស្នាមសម្លាក អស់មួយជីវិត ដោយសារសម្បក iPhone 5C ដែលនាងលួច យកមកប្រើ បានចេញសារធាតុរាវគីមីត្រូវស្បែក ធ្វើឲ្យរលាក ខណៈពេលដែលនាង កំពុងតែគេងលក់។
រូបភាព Olivia ជាមួយនឹងសម្លាករូបទូរស័ព្ទ
កាលពីថ្ងៃទី ២ មករាកន្លងទៅនេះ ក្មេងស្រីម្នាក់ឈ្មោះថា Olivia Retter អាយុ៩ឆ្នាំ មកពីតំបន់ Ware នៃទីក្រុង Hertfordshire ប្រទេសអង់គ្លេស ត្រូវបានសារធាតុគីមី បែកចេញពីជ្រុងនៃសម្បកទូរស័ព្ទ iPhone 5C មួយគ្រឿង រំលេចដោយរូបព្រិល រូបសេះដុះស្នែង និងរូបឥន្ធនូ ដែលនាងលួចយកមកលេងនាពេលយប់នោះ ធ្វើឲ្យនាងមានស្លាកស្នាមរាងទូរស័ព្ទ ជាប់នឹងជើង ខណៈពេលដែលនាងកំពុងតែគេងលង់លក់។
លុះព្រឹកឡើង អ្នកស្រី Karly ដែលជាម្តាយ ឃើញពីសភាពនៃការរលាកដ៏អាក្រក់ និងគួរឲ្យតក់ស្លុត ដោយសារ សម្បកទូរសព្ទ លើជើងកូនរបស់ខ្លួនបែបនេះ គាត់ក៏បានប្រញាប់ប្រញាល់នាំកូនស្រី ទៅជួបជាមួយគ្រូពេទ្យភ្លាមៗដែរ។ បន្ទាប់មក គ្រូពេទ្យក៏បានពន្យល់ឲ្យដឹងថា ស្នាមរលាកដ៏អាក្រក់មួយនេះ គឺបណ្តាលមកពី ជាតិអាស៊ីត ដែលមាននៅក្នុងសម្បក ទូរស័ព្ទ iPhone 5C របស់នាង ហើយអ្វីដែលអាក្រក់នោះគឺ សម្លាកនឹងនៅជាប់ជាមួយ Olivia ជារៀងរហូត។
យ៉ាងណាមិញ អ្នកស្រី Karly ក៏បានសម្រេចចិត្ត ចែកចាយរូបភាពស្នាមសម្លាករបស់កូនស្រីនាង ទៅក្នុងប្រព័ន្ធ អ៊ីនធឺណេត ដើម្បីព្រមាន ក៏ដូចជាធ្វើការដាស់តឿន ដល់ឪពុកម្តាយដ៏ទៃទៀត កុំឲ្យទិញសម្បកទូរស័ព្ទ ដូចជារបស់ Olivia ជៀសវាងកើតរឿងដូច្នេះដែរ៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!