ចោរភ្ជង់ប្លន់ម៉ូតូMSXបានសម្រេច នៅខណ្ឌទួលគោក តែម៉ូតូដាក់GPS សមត្ថកិច្ចយកម៉ូតូបានវិញ នៅខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ ៖ យុវជនបានជិះម៉ូតូចេញពីធ្វើការ ហើយត្រលប់មកផ្ទះវិញ ក៏ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធ ភ្ជង់ប្លន់យកម៉ូតូបានសម្រេច កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៩ មករា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក តែបានក្លាយជារឿងសំណាងវិញ ដោយម៉ូតូរបស់ជនរងគ្រោះដាក់ប្រពន្ធ័ GPS ក៏ត្រូវសមត្ថកិច្ចដេញតាមយកម៉ូតូបានមកវិញ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យភា្លមៗ តែចាប់ជនសង្ស័យចាប់មិនបាន ។
ជនរងគ្រោះឈ្មោះប៉ូ សិទ្ធរៈ អាយុ២៣ឆ្នាំ បុគ្គលិកផ្នែកIT នៅណាហ្គាវ៉ើល បានរៀបរាប់ថា មុនពេលកើតហេតុ រូបគេជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ 1BD-3337 ចេញពីធ្វើការនៅណាហ្គាវើល ហើយជិះត្រលប់មកផ្ទះវិញ ស្រាប់តែគេជិះម៉ូតូមកឈប់ ដល់ចំណុចមុខផ្ទះរបស់ខ្លួន ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សមិនចាំស្លាកលេខ បានមកឈប់ម៉ូតូក្បែរគេ (ជនរងគ្រោះ) រួចក៏ដកកាំភ្លើងខ្លីមួយដើម ពណ៌ខ្មៅ ភ្ជង់សំដៅមកលើខ្លួនគេ ដោយភិតភ័យពេក បានផ្តួលម៉ូតូរបស់ខ្លួន រួចរត់គេចរកកន្លែងមានសុវត្ថិភាព ។
ភ្លាមៗជនសង្ស័យបានលើកម៉ូតូជិះ ចេញទៅបាត់ស្រមោល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារដេប៉ូ១ សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយជនរងគ្រោះប្រាប់សមត្ថកិច្ចថា ម៉ូតូដែលត្រូវចោរប្លន់យកទៅនោះ គឺគេបានដាក់ប្រពន្ធ័GPS នៅជាប់ម៉ូតូរបស់គេ ហើយគេអាចដឹងថា ម៉ូតូនេះជិះទៅដល់ចំណុចណាខ្លះ។
ទោះជាយ៉ាងណា ករណីប្លន់យកម៉ូតូបានសម្រេចនៅខណ្ឌទួលគោកនេះ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ យកម៉ូតូជនរងគ្រោះបានមកវិញ ដោយសារប្រពន្ធ័GPS ដែលជនរងគ្រោះតជាប់ជាមួយម៉ូតូរបស់គេនោះ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិក្នុងក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យបានវិញភ្លាមៗ តែគួរឱ្យសោកស្តាយសមត្ថកិច្ចចាប់មិនបានជនល្មើស សូម្បី តែម្នាក់ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!