មើលសារក្តុកក្តួល ប្រពន្ធ Por សរសេរជំនួសកូនស្រី ជាលើកចុងក្រោយហើយ ទប់ទឹកភ្នែកមិនចង់បាន

 
 

ថៃ៖ ក្រោយពីលោក Por Thridsadee ទទួលមរណៈភាពរួចមក មានមិត្តរួមអាជីព ក៏ដូចជាអ្នកគាំទ្រជាច្រើន កំពុងតែសោកសៅ និងផ្ញើរសាររំលែកទុក្ខ ចំពោះការបាត់បង់តារាដ៏ឆ្នើមមួយរូបនេះ​ តាមរយៈបណ្តាញសង្គម នានា។ តែអ្វីរឹតតែក្តុកក្តួលទៀតនោះ គឺបន្ទាប់ពីបានឃើញសារចុងក្រោយ របស់កូនស្រី ដែលកំពុងពេញ ស្រលាញ់ ផ្ញើរទៅឲ្យលោកជាលើកចុងក្រោយ ហើយសឹងតែទប់ទឹកភ្នែកមិនបាន។




រូបភាពលោក Por ជាមួយកូនស្រី Mali

កាលពីថ្ងៃ ទី១៨ មករា នាវេលាម៉ោង ១១ និង ៥០នាទី​ តារាសម្តែង Por Thridsadee បានទទួលមរណៈភាព ក្នុងវ័យ ៣៧ឆ្នាំ បន្ទាប់ពីត្រាំត្រែងប្រយុទ្ធ ជាមួយជម្ងឺគ្រុនឈាម អស់រយៈពេល២ខែ លែងបានតទៅទៀត។ រឿងនេះបានធ្វើឲ្យអ្នករួមអាជីព ក៏ដូចជាអ្នកគាំទ្រយ៉ាងច្រើន មានការសោកស្តាយជាខ្លាំង តែអ្វីដែលរឹតតែធ្វើ ឲ្យគេ ស្រងេះស្រងោច សឹងតែទប់ទឹកភ្នែកមិនចង់ជាប់នោះគឺ អ្នកនាង Vanda Sahawong ដែលជាប្រពន្ធរបស់ លោក Por បានសរសេរសាររញ្ជួលចិត្តមួយ ជំនួសកូនស្រីតូចអាយុទើប២ឆ្នាំ ដែលមិនដឹងសូម្បីតែការស្លាប់របស់ ឪពុក ក្នុងគេហទំព័រ Instagram របស់នាងថា៖ “ប៉ា Por ហា! ប៉ាស្តាប់ Mali ណា! Mali និងម៉ាក់ ស្រលាញ់ប៉ាខ្លាំង ណាស់ អស់ពីបេះដូង។ Mali​ នឹងម៉ាក់នឹកប៉ាខ្លាំងណាស់ បើទោះបីជាប៉ាលែងនៅជិតពួកយើង ចាប់ពីថ្ងៃនេះទៅក៏ ដោយ ប៉ុន្តែកូននិងម៉ាក់នៅតែចងចាំប៉ា ក្នុងចិត្តជារៀងរហូត។ អរគុណប៉ា សម្រាប់ការតស៊ូដើម្បីពួកយើង អរគុណប៉ាសម្រាប់ការចំណាយពេលវេលា ដើម្បីឲ្យម៉ាក់មានកម្លាំងគ្រាប់គ្រាន់ ក្នុងការទទួលកាត្វកិច្ចរបស់ប៉ា។ ប៉ាគឺជាប៉ាដែលល្អបំផុតសម្រាប់កូន ហើយប៉ាតែងតែព្យាយាម និងតស៊ូជាខ្លាំង ដើម្បីមនុស្សជាច្រើន។ សូមឲ្យប៉ាទៅកាន់សុគតិភពណា កូនស្រលាញ់ប៉ាខ្លាំងណាស់”។

ជានេះទៅទៀត មិនត្រឹមតែប្រពន្ធរបស់ Por តែប៉ុណ្ណោះទេ ដែលបានផ្ញើរសាររំលែងទុក្ខ មិត្តភក្តិរួមអាជីពរបស់ លោកជាច្រើននាក់ទៀត ដូចជា Panadda Wongphude, Napapa Thanrakul, Araya A. Hargate និង Sorayuth Suthassanachinda ក៏បានសរសេរសោកស្តាយ ចំពោះការបាត់បង់រូបលោក និងសន្យាថា ជួយមើលថែរក្សា កូនស្រីតែមួយរបស់លោកថែមទៀតផង៕



ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម