ខ្មាន់​កាំ​ភ្លើង​​បើករថយន្ត​ទំនើប​​ ដេញ​បាញ់​មន្ត្រី​កងរាជអាវុធហត្ថ ​២នាក់ខណៈ​​កំពុង​ជិះ​ម៉ូតូ​​

 
 

រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ ​លើ​ផ្ទៃ​ប្រទេស​២​នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បើករថយន្ត​ស៊េរី​ទំនើប​ ដេញ​បាញ់ប្រហា​រ​ជា​បន្ដ​បន្ទាប់ បណ្តាល​ឱ្យ​​ត្រូវ២​គ្រាប់ ​​របួស​ធ្ងន់ធ្ងរ​ម្នាក់ ដែល​ហេតុការណ៍​នេះ​ កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​យប់​​ ឈាន​ចូល​ថ្ងៃ​ទី​២០​ មក​រា ​២០១៦ ខណៈ​ដែល​​ជន​រង​គ្រោះ ​ទាំង​២​នាក់​ជិះ​​ម៉ូតូឌុប​គ្នា ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ ក្រោម​ដីស្ពាន​៥​មក​រា ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ។

បុរស​ម្នាក់ ​​ជាម​ន្ដ្រី​កងរាជអាវុធ​ហត្ថ ឈ្មោះសុខ​រៀម អាយុ៤២​ឆ្នាំ ស្នាក់​នៅ​ទី​បញ្ចា​ការដ្ឋាន​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​អ្នក​បើក​ម៉ូតូ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ គេ​បាន​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្តិ​​៥នាក់​ទៀត ហាង​ឈ្មោះម្លូ​ប​ខ្មែរ​នៅ​ ម្តុំ​អង់​តែ​ន​​ទួល​គោក ហើយ​ពួក​គាត់​ក៏​នាំ​គ្នា​ចេញពី​ហាង​​នោះ ហើយ​ក៏​ចង់​នាំ​គ្នា​ទៅ​បន្ត​​ទៀត ដោយ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ ជាមួយ​មិត្ត​ភក្តិ​ឈ្មោះញុំ ធី អាយុ​៤២ឆ្នាំ ក៏​ជាម​ន្ដ្រី​កងរាជអាវុធហត្ថ ដោយឡែក​មិត្ត​ភ​ក្តិ​ របស់​គាត់៣នាក់​ទៀត​ នាំ​គ្នា​បើករថយន្ត​ផង​ដែរ ។

គាត់​បាន​បន្ត​ទៀត​ថា​ ពេល​គាត់​ជិះ​ម៉ូតូ​មក​ដល​ចំ​ណុ​ច ​ផ្លូវ​ក្រោម​ដីស្ពាន​៥​មក​រា ​ពួក​គាត់​ក៏​ឃើញ រថយន្ត​មួយ​គ្រឿង​ទំនើប MERCEDES ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ពេល​នោះ​ពួក​គាត់​ (​ជន​រង​គ្រោះ) ជិះ​ម៉ូតូ​ព្យាយាម​វ៉ា​រថយន្ត​នោះ ស្រាប់តែ​មិនដឹង​យ៉ាង​ម៉េច ក៏​រថយន្ត​ម៉ាក MERCEDES នេះ​បើក​ដេញ​បុក​ពួក​គាត់​ហើយ​ក៏​ដក​កាំភ្លើង​បាញ់ប្រហារ ​លើ​ពួក​គាត់​ពីរ​ ទៅ​៣គ្រាប់ បណ្តាល​ឈ្មោះញុំ ធី ដែល​អង្គុយ​ពីក្រោយ​ត្រូវ​គ្រាប់​ពីរ​គ្រាប់ ចំ​ដៃ​កំ​ផួ​ន​ដៃ​ខាងឆ្វេង ​ធ្លោយ​ពី​ម្ខាង​ទៅ​ម្ខាង និង​មួយ​គ្រាប់​ទៀត ​ត្រូវ​ចំ​ភ្លៅ​ខាង​ឆ្វេង​បៀម​គ្រាប់​ ជាប់​រង​របួស​ធ្ងន់ធ្ងរ ​ត្រូវ​បាន​មិត្ដភក្ដិ​ ដឹក​តាម​ម៉ូតូ​មក​កាន់​មន្ទីរពេទ្យ​កាល​ម៉ែ​ត ដើម្បី​សង្គ្រោះ ។ បន្ទាប់​ពី​កើតហេតុ​ជន​ដៃដល់​ក៏​បើករថយន្ត​គេចខ្លួន​ ទៅ​បាត់​ស្រមោល​តែ​ម្តង ។ 

ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​សមត្ថកិច្ច​ ក៏​កំពុង​រក​សម្បក​គ្រាប់កាំភ្លើង​នៅ​កន្លែង​ដែល​ខ្មាន់​ កាំភ្លើង​បាញ់​​​ ។ ទោះជា​យ៉ាងណា​បុរស​ម្នាក់​ ដែល​ជាម​ន្ដ្រី​កងរាជអាវុធហត្ថ ឈ្មោះសុខ​ រៀម និង​ជា​បើក​ម៉ូតូ​នោះ ​ក៏​ធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច​ ដើម្បី​កំណត់​ថា​ កើត​ចេញពី​រឿង​គំនុំ​ឬ​ជា​រឿង​អ្វី​ផ្សេង  ។







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម