ក្មេងស្ទាវ៨នាក់ជិះម៉ូតូ៤គ្រឿងឆក់កាបូបនារី ម្នាក់នៅមុខពេទ្យលោកសង្ឃ
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ១ក្រុមមានគ្នា៨នាក់ជិះម៉ូតូ៤គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពី នារីម្នាក់នៅចំណុចមុខមន្ទីរពេទ្យ ព្រះកុសុមៈ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តែមិនបានសម្រេចនោះទេ គ្រាន់តែបណ្ដាលឲ្យ នារីរងគ្រោះដួលម៉ូតូរងរបួសស្រាលប៉ុណ្ណោះ ។
ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា ពេលនាងចេញពីធ្វើការត្រឡប់ទៅផ្ទះវិញនៅម្តុំមន្ទីរពេទ្យ IU ស្ថិតក្នុងខណ្ឌសែនសុខ ខណៈកំពុង ជិះម៉ូតូម៉ាក Wave S ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1B-6501 តាមបណ្ដោយផ្លូវលេខ២៧១ ដល់មុខមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ស្រាប់តែមានក្មេងស្ទាវ១ក្រុមមានគ្នា៨នាក់ ជិះម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពឆក់ កាបូបស្ពាយរបស់នាង ដែលនាងដាក់ក្នុងអាវរូតជិត តែលានចេញមក ក្រៅបន្តិច ប៉ុន្តែមិនបានសម្រេចនោះទេ តែបណ្ដាលឲ្យនាង ដួលម៉ូតូរងរបួសស្រាល ។ ភ្លាមៗនោះ ក្រុមក្មេងស្ទាវជាចោរឆក់ទាំងនោះ បានជិះម៉ូតូគេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានចូលមន្ទីរពេទ្យព្រះកុសុមៈដើម្បីឲ្យក្រុមគ្រូពេទ្យជួយ លាងមុខរបួសឲ្យ ហើយទូរស័ព្ទ ហៅបងប្អូនឲ្យមកទទួល និងជូនត្រឡប់ទៅផ្ទះវិញ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!