បុរសម្នាក់ដកធ្មេញរង្គើដោយខ្លួនឯង ២ថ្ងៃក្រោយប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់ជួល
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបានកូនប្រុសអះអាងថា បានចាប់កាច់ដកធ្មេញរង្គើដោយខ្លួនឯង ដោយមិនបានទៅរកគ្រូពេទ្យធ្មេញ ឲ្យពិនិត្យ និងព្យាបាល ឬដកឲ្យនោះឡើយ បណ្ដាលឲ្យមានការឈឺចាប់ យ៉ាងខ្លាំងទោះ បីជាលេបថ្នាំក៏ដោយក៏ មិនបានជា និងមិនបាត់ការ ឈឺចាប់ដែរ លុះរយៈពេល២ ថ្ងៃក្រោយការដកធ្មេញ ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល មួយកន្លែងបង្កឲ្យ មានការភ្ញាក់ផ្អើលឡើងតែម្ដង ហើយប៉ូលិសអះអាងថា បុរសនោះស្លាប់ដោយជម្ងឺ គាំងបេះដូង (ខ្យល់គរ) ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ ផ្ទះជួលមួយកន្លែងស្ថិត ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
បុរសរងគ្រោះខាងលើឈ្មោះ ខាត់ ជា អាយុ៤៥ឆ្នាំ មុខរបរលក់លៀស មានស្រុកកំណើតនៅក្នុង ភូមិត្រពាំងធំ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្នាក់នៅក្នុងបន្ទប់ផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកូនប្រុសបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ២ថ្ងៃឪពុក ខ្លួនបាន ត្អូញត្អែរថាឈឺធ្មេញ ព្រោះធ្មេញរបស់គាត់រង្គើ ខណៈនោះគាត់មិនបានទៅ រកគ្រូពេទ្យធ្មេញឲ្យពិនិត្យមើល នោះឡើយ ក៏បានកាច់ដកធ្មេញនោះដោយ ខ្លួនឯងតែម្ដង ។ បន្ទាប់ពីដកធ្មេញរួចមានអាការៈ មិនស្រួលខ្លួន និងឈឺកន្លែងដកធ្មេញនោះ ហើយគាត់បានទិញ ថ្នាំលេបដែរ ប៉ុន្តែមិនបាត់សោះ នៅតែឈឺ ហើយចេះតែទ្រាំ មិនបានទៅរក គ្រូពេទ្យនោះឡើយ ហើយនៅយប់ថ្ងៃទី១៩មករា គាត់បានចូល សម្រាន្តធម្មតាដូចសព្វ មួយដងដោយ មិនមាននរណាម្នាក់បានចាប់អារម្មណ៍ថាគាត់មាន បញ្ហាអ្វីកើតឡើងនោះឡើយ លុះដល់ ពេលកើតហេតុ ខ្លួនដែលជាកូន មិនឃើញឪពុកក្រោកដូចសព្វមួយដង ក៏បានចូលទៅដាស់ ស្រាប់តែប្រទះឃើញឪពុក ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ប៉ូលិសស្រុកអង្គស្នួលបានចុះទៅពិនិត្យធ្វើកោសល្យវិច័យបានរកឃើញថា បុរសនោះបានស្លាប់ដោយ សារជម្ងឺគាំងបេះដូង (ខ្យល់គរ) រួចក៏បានប្រគល់ សពឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!