វៀតណាម១០នាក់ជិះម៉ូតូលក់សម្ភារដោយ ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ខេត្តរតនគិរី ៖ ជនជាតិវៀតណាមចំនួន១០នាក់ដែលជិះម៉ូតូដើរលក់សម្ភារដោយខុសច្បាប់តាម បណ្តាស្រុកនានាក្នុងខេត្តរតនគិរី ត្រូវបាននគរបាលអន្តោ ប្រវេសន៍កម្ពុជាបណ្តេញ ចេញពីកម្ពុជាវិញនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ ។
ការបណ្តេញចេញនេះបានធ្វើឡើងនៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលនេះ គឺជាលើកទី ២ហើយដែលធ្វើឡើងនៅដើមឆ្នាំ២០១៦នេះ ដែលលើកទី១ ជនជាតិវៀតណាមចំនួន៩នាក់ និងម៉ូតូចំនួន៩គ្រឿង បូករួមនិងសម្ភារ ជាច្រើនទៀត ត្រូវបានហៅមកណែនាំ និងបណ្តេញចេញ ដូចគ្នានេះដែរកាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ ។ ហើយនៅលើកទី ២នេះជនជាតិវៀតណាម ទាំង១០នាក់នេះ ត្រូវបានសមត្ថកិច្ចរក ឃើញនៅក្នុងស្រុកបរកែវ រួមទាំងមធ្យោបាយ និងសម្ភារផងដែរ ។
លោក ជា ប៊ុនធឿន ស្នងការរង ទទួលបន្ទុកអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី២០មករានេះបានធ្វើការ ព្រមានដល់ជនជាតិ វៀតណាមទាំង១០នាក់នោះយ៉ាងធ្ងន់ៗ ដោយបញ្ជាក់ថា មធ្យោបាយម៉ូតូទាំង ១០គ្រឿង និងសម្ភារផ្សេងៗនោះគឺខាងកម្ពុជាបានធ្វើការ អនុគ្រោះឱ្យចាកចេញពី កម្ពុជាក្នុងថ្ងៃទី២០នេះ ដោយពុំឃាត់ ទុកនោះទេ ហើយបើមិនចាកចេញក្នុងថ្ងៃនេះទេ គឺសមត្ថកិច្ចនឹងចាត់ វិធានការទៅ តាមផ្លូវច្បាប់ ។
លោកបញ្ជាក់ថា ជនជាតិវៀតណាមដែលចូលមកកម្ពុជាក្នុងថ្ងៃនោះមាន១៧នាក់ ប៉ុន្តែសមត្ថកិច្ចបាន រកឃើញតែ១០នាក់ ឯ៧នាក់ទៀតរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតែស្រាវ ជ្រាវតាមរកបន្តទៀត ។
លោក ជា ប៊ុនធឿន បាននិយាយថា ចំពោះមធ្យោបាយ និងសម្ភារជានាទីរបស់គយ លោកមានតួនាទី ត្រួតពិនិត្យតែមនុស្ស ប៉ុណ្ណោះ ក្រោយពីត្រួតពិនិត្យឆែកឆេរទៅមាន លិខិតឆ្លងដែនត្រឹមត្រូវ ទើបធ្វើការណែរ នាំហើយឱ្យទៅវិញ ។
ប្រជាពលរដ្ឋនាំគ្នានិយាយថា ចំពោះជនអន្តោប្រវេសន៍ដែលឆ្លងដែនខុសច្បាប់ចូលមកនេះ មានច្រើនរាប់ មិនអស់ នេះគ្រាន់តែឆ្លង ដែនមកលក់សម្ភារ មិនទាន់និយាយ ដល់ជនជាតិវៀតណាមចូលមក នៅតាមរោងសិប្បកម្មកែច្នៃឈើប្រណីត កម្មករតាមក្រុមហ៊ុន តាមក្លិបម៉ាស្សា និងសេវាបំរើផ្លូវភេទផ្សេង ទៀតផងទេ មិនដែលឃើញសមត្ថកិច្ចបង្ក្រាបនៅឡើយទេ បូករួមទាំងចូលមករក ទិញឈើប្រណីតទៀតផង ឯការអនុញ្ញាតពី ច្រកទ្វានោះគឺត្រឹមតែ១ថ្ងៃ និងចំងាយពី២០ទៅ ៣០គីឡូមែត្រប៉ុណ្ណោះ នេះបើតាមការឱ្យដឹងពីលោក នាយការិយាល័យ នគរបាលអន្តោប្រវេសន៍ខេត្ត ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!