តារាកំប្លែង នាយ ក្រឹម ត្រូវគេ បង្ហោះ Facebook លាតត្រដាង ថាគេង ជាមួយនារីក្មេង មួយយប់តម្លៃ ២៥០ដុល្លារ
ភ្នំពេញៈ តារាកំប្លែងចាស់វស្សា រាងតូចច្រឡឹង នាយក្រឹម ដែលមានឈ្មោះពិត អ៊ូ ប៉ុណ្ណារ៉ាត់ ថ្មីៗនេះ ត្រូវបានអ្នកលេង Facebook ម្នាក់ ដែលមានឈ្មោះថា Dav Pattaya Phorn បានយករូបរបស់ តារាកំប្លែងរូបនេះ ដែលថតជាមួយនារីវ័យក្មេង មកបង្ហោះហើយសរសេរ បែបចង់ទម្លាយឲ្យខូចកិត្តិយស របស់អ្នកទាំងពីរថា គេងជាមួយនារីក្មេង មួយយប់តម្លៃ២៥០ដុល្លារ ។
ថ្មីៗនេះតារាកំប្លែង ដែលប្រឡូកសិល្បៈជាច្រើនឆ្នាំ នាយ ក្រឹម បានទទួលរងនូវ ការវាយប្រហារបក អាក្រាតបែបគ្មាន មូលដ្ឋាន ត្រឹមត្រូវដោយ ម្ចាស់ Account Facebook មួយ ដែលមានឈ្មោះថា Dav Pattaya Phorn បង្ហោះរូបថតរបស់ នាយក្រឹម នេះ ដោយសរសេរជាភាសា អង់គ្លេសថា « Sleep with him last night ban 250$» ដែលមានន័យថា «ដេកជាមួយគាត់កាលពី យប់មិញបាន២៥០ដុល្លារ»។
ទន្ទឹមនឹងមានការបង្ហោះសារ ទម្លាយបែបបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកនោះ ក៏ត្រូវបានអ្នកលេង Facebook ម្នាក់ដែលមានឈ្មោះថា Valentine Zukomizu បានសរសេរ Comment « គាត់គឺជាសង្សារកូនប្រុសរបស់ពូក្រឹមទេ បើមិនដឹងកុំចេះតែផុសផ្តេសផ្តាស ហើយមុននឹងផុស គួរតែឆែកមើល Acc ផងថាពិតឬក្លែងក្លាយ មួយទៀត គ្មានអ្នកណាអស់សាច់ ដល់ថ្នាក់ដេកជាមួយគេ ហើយផុសប្រាប់គេចឹងទេ » ។
ពាក់ព័ន្ធទៅនឹងការបង្ហោះសារ បែបចង់ជាន់ពន្លិចកេរ្តិ៍ឈ្មោះ របស់តារាកំប្លែង នាយក្រឹមនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅលោក ដើម្បីសាកសួរឲ្យលោកបកស្រាយបានទេ ។ ប៉ុន្តែខាងយើងនឹងរង់ចាំ ទទួលការបកស្រាយ របស់លោកនៅពេលក្រោយ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!