ជិះម៉ូតូជែង លឿនពេក ជ្រុលបុករថយន្ត របួសធ្ងន់ធ្ងរ នៅក្រុងបាវិត
ស្វាយរៀង៖ បុរសម្នាក់បានរងរបួស ធ្ងន់ធ្ងរខណះ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ និងរថយន្ត ក្នុងទិសដៅបញ្រ្ចាស់ ទិសគ្នា នៅម៉ោង ៩៖២០នាទី យប់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិ តាពៅ សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាក ស៊ីទី សេ១០០ គ្មានផ្លាកលេខ ពណ៌ព្រីងទុំ បើកបរដោយ ឈ្មោះ រស់ សំអឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករ សំណង់ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច លុះមកដល់ត្រង់ភូមិតាពៅ ក៏ទៅបុកប៉ះ និងរថយន្ត១គ្រឿង ម៉ាកTOYOTA CAMRY បាឡែន ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ ២U-៣៩២៥ បើកបរដោយ ឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅផ្ទះលេខឋ ៤៦CXផ្លូវ៤៥៤ សង្កាត់ទួលទំពូង២ ខ័ណ្ឌ ចំការមន រាជធានីភ្នំពេញ បើកបរពីលិចទៅកើត បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ។
ក្រោយពីកើតហេតុភ្លាម អ្នកបើកបររថយន្ត បានគេចចេញ ពីកន្លែងកើតហេតុ បច្ចុប្បន្ន អ្នករងរបួសធ្ងន់ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ ផាសុខភាព២ បាវិត តាមការសន្និដ្ឋានរបស់នគរបាលថា មូលហេតុ បណ្តាលមកពី ម៉ូតូជែង ក្នុងស្ថានភាពមានគ្រោះថ្នាក់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!