ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាប ហាងកាហ្វេ បង្កប់សេវាផ្លូវភេទមួយកន្លែង នៅសង្កាត់បឹងសាឡាង
ភ្នំពេញ៖ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជាធានីភ្នំពេញ លោក កុល បុន នៅម៉ោង ១៩និង០០នាទី យបថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចុះ បង្ក្រាបហាងកាហ្វេ បង្កប់សេវាផ្លូវភេទ មួយកន្លែង ស្ថិតនៅផ្ទះលេខ ១៩៥B ផ្លូវលេខ ២៧១ ក្រុមទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងការចុះបង្ក្រាបនេះ កម្លាំងរបស់លោក ព្រះរាជអាជ្ញារង បានធ្វើការឆែកឆេរ នៅចំពោះមុខម្ចាស់ ហាងកាហ្វេ ដែលមានឈ្មោះ វៀង ឆីនូវ ភេទស្រី អាយុ២៩ឆ្នាំ ជាជនជាតិវៀតណាម រកឃើញជនរងគ្រោះចំនួន ៧នាក់រួមមាន ទី១.ឈ្មោះ សុប ទីនី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរអ៊ីសស្លាម, ទី២.ឈ្មោះ ជីម ហុង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម, ទី៣.ឈ្មោះ ហេង ឌៀប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ, ទី៤.ឈ្មោះ មៀង ធីឡាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម, ទី៥.ឈ្មោះ លេ ធីវេក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម, ទី៦.ឈ្មោះ លេ ធីម៉េង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម, និងទី៧.ឈ្មោះ វៀង ធីឡេង ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិវៀតណាម។ ក្នុងនោះចាប់បានជនសង្ស័យ ២នាក់ ទី១.ឈ្មោះ វៀង ធីនូវ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ជាម្ចាស់ហាង, ទី២.ឈ្មោះ វៀង ធីដាវ ហៅលី ចាន់ធី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម។ និងរឹបអូសបានវត្ថុតាងនៅក្នុងបន្ទប់លេខ១ រួមមាន ស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំ។
សូមបញ្ជាក់ថា ក្រោយធ្វើការចុះបង្ក្រាប លោកព្រះរាជអាជ្ញារង កុល បុន បានសម្រេចបិតទ្វាហាងលក់កាហ្វេ បង្កប់សេវាផ្លូវភេទ ដែលមានទីតាំងនៅផ្ទះលេខ ១៩៥B ផ្លូវលេខ ២៧១ ក្រុមទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នេះតែម្ដង។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!