ប្តីចេញទៅ លក់ចានឆ្នាំង ប្រពន្ធចេញ ទៅលក់ខោអាវ គ្មានអ្នកនៅផ្ទះ ចោរគាស់ យកប្រាក់ជាង ១ម៉ឺនដុល្លារ
បាត់ដំបង៖ ទ្រព្យសម្បត្តិ និងប្រាក់មួយចំនួន ដែលមានតម្លៃប្រហែល ១ម៉ឺន ដុល្លារ ត្រូវបានក្រុមចោរ ធ្វើគាស់ផ្ទះយក ខណៈដែលម្ចាស់ផ្ទះជាប្តីចេញ ទៅលក់ចានឆ្នាំង នៅផ្សារថ្មី ឯប្រពន្ធចេញទៅលក់ ខោអាវនៅផ្សារបឹងឈូក នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចក្រុមទី៩ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
អ្នកភូមិរំចេក៤ បានឲ្យដឹងថា ក្រុមចោរទំនងជាចូលគាស់ផ្ទះយកទ្រព្យសម្បត្តិ និងលក់កាក់ នៅចន្លោះម៉ោងប្រមាណ៣ ទៅម៉ោង៤ រសៀលថ្ងៃទី២១ ខែមករា នេះ ពោលគឺឆ្លៀតឱកាស ដែលម្ចាស់ផ្ទះទំាងពីរនាក់ប្តីប្រពន្ធ មិននៅផ្ទះ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះដែលជាប្តីនោះ ជាប់រវល់ចេញទៅ លក់ដូរចានឆ្នាំង នៅផ្សារថ្មី ស្ថិតនៅក្នុងភូមិ១៣ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឯប្រពន្ធវិញបានចេញទៅលក់ ដូរខោអាវ នៅផ្សារបឹងឈូក ដូចសព្វមួយដង ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឯកូនៗវិញ ជាប់រវល់ទៅរៀនអស់។ អ្នកភូមិបានបញ្ជាក់ទៀតថា នៅពេលដែល កូនត្រឡប់មកពីរៀន បានទ្វារផ្ទះរបើក ឥវ៉ាន់រប៉ាត់រប៉ាយ ក៏បានទូរស័ព្ទហៅឪពុកឲ្យមកផ្ទះ ប្រញាប់ លុះពេលមកដល់ ក៏បានឃើញកាំបិតខ្វែវ១ នៅកណ្តាលផ្ទះ ដែលចោរ បានយកទៅគាស់ ចម្រឹងបង្អួច ក្រោយផ្ទះបាយ ចូលមកបើកគន្លឹះទ្វារក្រោយ ដើម្បីចូលធ្វើសកម្មភាព។
បើតាមការឲ្យដឹង របស់ជនរងគ្រោះ ថា បន្ទាប់ពីបានមកដល់ផ្ទះ រួចនាំគ្នាពិនិត្យមើល ឃើញរបើគន្លឹះទ្វារ បន្ទប់ចំនួន២ ត្រូវបានគាស់សោរ ចូលរើជជុះឥវ៉ាន់ យកអស់លុយ គ្រឿងអលង្កកា Ipaid១ សរុបជាទឹកប្រាក់ ប្រមាណជាង ១ម៉ឺនដុល្លារ។ ម្ចាស់ផ្ទះក៏បានបញ្ជាក់ដែរថា អ្នកភូមិ បានប្រាប់ថា ពួកគាត់បាន ឮសូរស្នូរខ្តុងខ្តាំង នៅចន្លោះម៉ោង ៣ទៅម៉ោង៤ រសៀល តែម្នាក់ៗ មិនបានចាប់អារម្មណ៍ ដោយស្មានថា ម្ចាស់ផ្ទះ រុះរើឥវ៉ាន់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!