ចោរប្រដាប់ អាវុធ ២នាក់ ចូលប្លន់ផ្ទះវេរលុយវីង កាប់និងអាកម្ចាស់ផ្ទះ របួសធ្ងន់ ២នាក់ យកលុយអស់ជាច្រើន
ខេត្តប៉ៃលិន៖ ជនរងគ្រោះពីរនាក់ ត្រូវគេដឹកតាមរថយន្ត យកទៅសង្គ្រោះនៅគ្លីនិក ឯកជនក្រុងប៉ៃលិន លុះរបួសធ្ងន់ធ្ងរពេក ត្រូវក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ដោយសារចោរប្រដាប់អាវុធ ពីរនាក់ ស្លៀកពាក់ខោអាវយោធា ប្រដាប់ដោយកាំភ្លើង អាកាស្វាយបទ ១ដើម និងពូថៅ១ដើម ចូលភ្ជង់ អាក.ម្ចាស់ផ្ទះ និងកាប់ម្នាក់ទៀត រងរបួសតែម្តង ។ ក្រោយមកក្រុមចោរទាំងនោះ បានចូលទៅប្រមូលលុយ ដែលដាក់នៅក្នុងទូរ រួចនាំគ្នាឡើងជិះម៉ូតូឆ្ពោះទៅទិសខាងលិច ហើយក៏ប្លុងម៉ូតូចោលនៅ ក្បែរខាងលិចប ន្ទាយយោធ ប្រហែល ៤០០ម៉ែត្រ ដោយរត់គេចខ្លួន បាត់ស្រមោល ។
ហេតុការណ៍ចោរប្រដាប់អាវុធ ចូលប្លន់នេះ បានកើតឡើងកាលពីវេ លាម៉ោង៤ និង៤០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅខាងជើងជាប់ផ្លូវជាតិ លេខ៥៧ ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន នៅផ្ទះវេរលុយវីង យីហោរ ”ហេង រចនា” ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ហេង វណ្ណថន ភេទប្រុស អាយុ៦៤ឆ្នាំ រងរបួសធ្ងន់ត្រូវចោរយក ពូថៅអាក.ដាច់បំពង់ខ្យល់ ទី២. ឈ្មោះ ងួន ចិន្តា ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសធ្ងន់ បែកក្បាល និងបាក់ធ្មេញ និងទី៣. ឈ្មោះ វណ្ណ គីមលាង ភេទស្រី អាយុ៥ឆ្នាំ រងរបួសស្រាល ទាំងអស់គ្នារស់នៅភូមិខាងលើ ។
ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស ពីរនាក់ ស្លៀកពាក់ជាយោធា មានពាក់ម៉ាស់បិទមុខ ហើយស្ពាយ កាំភ្លើង១ ដើមម៉ាកអាកាស្វាយបត់ និងកាន់ពូថៅ១ដើម ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-3640 ក្នុងទិសដៅពីកើត ទៅលិច ហើយក៏ចូលទៅចាប់បុរសចំណាស់ ខាងលើយកពូថៅអាក.ភ្លាមៗតែម្តង ។
ប្រភពបន្តទៀតថា ពេលនោះក្រឡេកឃើញបុរសម្នាក់ទៀត កំពុងអង្គុយនៅក្រៅផ្ទះក៏យកពូថៅ កាប់និងវាយបណ្តាលឱ្យ របួសក្បាល និងបាក់ធ្មេង រួចមកក៏ប្រថាយប្រតប់គ្នា ហើយចោរម្នាក់ទៀតបាន ស្ទុះចូលទៅប្រ មូលយកលុយអស់ជាច្រើន រួចឡើងជិះ ម៉ូតូតម្រង់ទៅទិស ខាងលិច ។
ចំណែកលោក ស៊ិន តាំ នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការកង រាជអាវុធហត្ថ ខេត្តបានឱ្យដឹងថា ចោរទាំងពីរនាក់នេះ ចូលប្លន់ផ្ទះវេរលុយ វីងដោយកាប់ប្រហារជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ពីរនាក់ ហើយយកអស់ប្រាក់ថៃ អស់ចំនួន២៦២០០០បាត ប្រាក់ខ្មែរចំនួន៥លានរៀល ប្រាក់ដុល្លារ ចំនួន២៦០០ដុល្លារ និងកាតទូរ ស័ព្ទគិតជាប្រាក់អស់ ចំនួន៨០០ដុល្លារផងដែរ ។
ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត និងនគរបាលស្នងការខេត្ត បានធ្វើតាមរកយ៉ាងប្រកិត ហើយប្រទះឃើញម៉ូតូ ១គ្រឿង ខាងលើ ដែលជនសង្ស័យជិះយក ទៅប្លុងចោលនៅខាងលិច បន្ទាយយោធា រួចរត់ចូលព្រៃ ហើយសមត្ថកិច្ចកំពុងដុតដៃដុតជើង ដើម្បីតាមចាប់ ជនសង្ស័យទាំងពីរ នាក់ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!