នារីវ័យក្មេង ត្រូវមិត្តប្រុស បង្ខំឲ្យធ្វើជា ស្រីពេស្យា ដោយគេង ជាមួយប្រុសៗ ១១០នាក់ ក្នុងមួយថ្ងៃ

 
 

ក្រិក៖ នារីវ័យក្មេង ជនជាតិអង់គ្លេសម្នាក់ ត្រូវបានមិត្តប្រុស បង្ខំឲ្យធ្វើជា ស្រីពេស្យា ដោយថ្ងៃខ្លះ ត្រូវគេង ជាមួយប្រុសៗ រហូតដល់ទៅ ១១០នាក់ឯណោះ ក្រោយពីបាន ធ្វើដំណើរកំសាន្ត ទៅលេងប្រទេសក្រិក ក្នុងថ្ងៃវិស្សមកាល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេង ដ៏អភ័ព្វរូបនោះ មានឈ្មោះថា Megan Stevens (ឈ្មោះក្លែងក្លាយ) បានក្លាយខ្លួន ជាស្រីពេស្យា អស់រយៈពេល ៦ឆ្នាំ ពោលគឺតាំងពី អាយុ ១៤ឆ្នាំ មកម្លេស។ បច្ចុប្បន្ននេះ នាង Megan មានវ័យ ២៥ឆ្នាំហើយ បានចេញមុខ មករៀបរាប់ រឿងរ៉ាវ ដ៏ឈឺចាប់មួយនេះ ឲ្យមនុស្សគ្រប់គ្នាបានដឹង។




(រូបតំណាង)

នាង Megan បាននិយាយថា នាងត្រូវបុរសម្នាក់ ដែលនាងបានជួប នៅថ្ងៃវិស្សមកាល ក្នុងប្រទេសក្រិក ឈ្មោះថា Jak លក់ខ្លួននាង ឲ្យធ្វើជា ស្រីពេស្យា។

Megan បានជួប Jak នៅឯបារ ក្បែរមាត់សមុទ្រ មួយកន្លែង និងបានក្លាយជា មិត្តស្រី Jak ហើយថែមទាំង ផ្លាស់ទៅរស់នៅ ជាមួយគ្នា ទៀតផង។ ផ្ទុយទៅវិញ ដោយសារតែ ម្តាយរបស់ Megan ញៀននឹងសុរា ខ្លាំងពេក ទើប Jak បញ្ចុះបញ្ចូលនាង ឲ្យទៅរស់នៅ ជាមួយគេ ក្នុងទីក្រុង Athens ប្រទេសក្រិក។ នាង Megan បានរំពឹងថា នឹងចាប់ផ្តើមធ្វើការ នៅក្នុងបារ ឬហាងកាហ្វេ ដើម្បីរកប្រាក់ តែផ្ទុយទៅវិញ នាងត្រូវ Jak បោក ឲ្យធ្វើជា ស្រីពេស្យា។


(រូបតំណាង)

នៅពេលនោះ Jak បានឲ្យ ប្រអប់ក្រដាសមួយ ដោយឲ្យនាង Megan យកទៅឲ្យបុរសម្នាក់ នៅក្នុងអគារមួយ ខណៈនាង Megan ក៏ចាប់ផ្តើមសង្ស័យដែរ។

«ខ្ញុំចាំបានថា ខ្ញុំបានញ័រ និងជំពប់ជើងដួល ពេលឡើងកាំជណ្តើរ ដោយសារតែ មានអារម្មណ៍ថា ខុសប្រក្រតី។ បុរសម្នាក់ ដែលរង់ចាំខ្ញុំ នៅក្នុងអគារនោះ បានឲ្យខ្ញុំ ចូលទៅក្នុងបន្ទប់តូចមួយ ដែលមានតែ គ្រែតូចមួយ និងមិនមានបង្អួចឡើយ... ម៉ាស៊ីនកាមេរ៉ា ក៏ត្រូវបានរៀបចំ រួចជាស្រេច ដើម្បីថតវីដេអូ... បុរសម្នាក់នោះ ក៏បានចាប់រំលោភខ្ញុំ តែម្តង។ ខ្ញុំមិនដែលរួមរ័ក្សទេ ពីមុនមក។ ខ្ញុំពិតជាស្លន់ និងភ័យខ្លាច យ៉ាងខ្លាំង។ បន្ទាប់ពីបុរសនោះ រំលោភខ្ញុំរួច ឈាមបានប្រឡាក់ ពេញកម្រាលគ្រែ... ហើយបុរសនោះ បានឲ្យលុយខ្ញុំ ៥០ផោន (៥៥ដុល្លារអាមេរិក)»។

គួរឲ្យដឹងផងដែរថា នៅពេលដែលនាង ចាកចេញពីអគារនោះ នាងក៏បានបើកមើលប្រអប់ ដែល Jak បានឲ្យនាងយកមក គឺមានសុទ្ធតែ ស្រោមអនាម័យ។


(រូបតំណាង)

នាង Megan បានប្រាប់ឲ្យដឹងថា នាងបន្តគេងជាមួយប្រុសៗ ជាច្រើននាក់ ផ្សេងទៀត ដើម្បីលុយ ព្រោះ Jak បានធ្វើឲ្យនាង គិតថា មានតែវិធីនេះ តែមួយគត់ ដែលអាចរកលុយ បានច្រើន ដោយពេលខ្លះ នាងត្រូវគេង ជាមួយប្រុសៗ ចំនួន ៨នាក់ និងច្រើនបំផុត រហូតដល់ទៅ ១១០នាក់ឯណោះ ក្នុងមួយថ្ងៃ ព្រោះតែនាងស្រលាញ់ និងហ៊ានលះបង់ អ្វីៗគ្រប់យ៉ាង ដើម្បី Jak។ មិនយូរប៉ុន្មាន Jak ក៏បានលក់នាង Megan ទៅឲ្យ អ្នកជួញដូរ ដទៃទៀត តែម្តង។

នៅទីបំផុត នាង Megan បានទទួលរង បញ្ហាផ្លូវចិត្ត និងត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសក្រិក អស់រយៈពេល ៣ខែ។ ជាមួយគ្នានេះដែរ ខាងមន្ទីរពេទ្យ បានទាក់ទង ទៅកាន់ម្តាយ របស់ Megan ហើយពួកគេទាំង ២នាក់ បានត្រលប់មក ចក្រភពអង់គ្លេស ដែលជាទឹកដីកំណើតវិញ និងចាប់ផ្តើមកសាងជីវិត សារជាថ្មី។

យ៉ាងណាមិញ បច្ចុប្បន្ននេះ នាង Megan បានសរសេរសៀវភៅ រៀបរាប់ពីឆាកជីវិត ដ៏គួរឲ្យរន្ធត់ របស់នាង ដែលមានចំណងជើងថា «Bought & Sold by Megan Stephens» ដែលបានបោះពុម្ភផ្សាយ ដោយ Harper Element កាលពីថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ និងលក់ក្នុងតម្លៃ ៧,៩៩ផោន (១១,៥០ដុល្លារអាមេរិក) ៕

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម