ក្រុមហ៊ុនអ៊ែតវូត អាហរ័ណ នីហរ័ណ ក្លាយទៅជាអ្នកចែកចាយ ផ្លូវការ និងផ្តាច់មុខរបស់ ស្រាបៀរឆាង Chang Lager Beer នៅប្រទេសកម្ពុជា

 
 

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះតទៅ ក្រុមហ៊ុនអ៊ែតវូត អាហរ័ណ នីហរ័ណ (AIE) នឹងក្លាយជាអ្នកចែកចាយផ្លូវការតែមួយគត់ របស់ស្រាបៀរ ឆាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ លឹម ឈីវហួរ អគ្គនាយិកាក្រុមហ៊ុន អ៊ែតវូត បានមានប្រសាសន៍បន្ទាប់ពីចុះហត្ថលេខា ជាផ្លូវការជាមួយ ក្រុមហ៊ុនស្រាបៀរ ឆាង Chang ដែលជាប្រភេទស្រាបៀរ ឈានមុខគេរបស់ប្រទេសថៃ នៅក្នុងការិយាល័យក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (AIE) ថា៖ “យើងមានសេចក្តីរីករាយក្រៃលែង ដែលបាននាំយកស្រាបៀរ ឆាង ដ៏ល្បីល្បាញរបស់ប្រទេសថៃ មកកាន់ប្រទេសកម្ពុជា”។

ស្រាបៀរឆាង ជាប្រភេទស្រាបៀរ iconic lager របស់ថៃ បានប្រារព្ធខួបទី២០ឆ្នាំ របស់ខ្លួនដោយអភិវឌ្ឍ ឈានឡើងនូវការ វេចខ្ចប់ថ្មី។ សំបកដបពណ៍ត្នោត ត្រូវបានប្តូរចេញជំនួសវិញ ដោយដបពណ៍បៃតងស្រស់ ដែលមានការរចនាដ៏ស្រស់ស្អាត។ ការវិវត្តនេះគឺដើម្បីជំរុញឲ្យ ការវេចខ្ចប់កាន់តែល្អប្រសើរ ពិសេសដើម្បីឲ្យស្រាបៀរឆាង អាចឈរជើងកាន់តែរឹងមាំ នៅលើទីផ្សារអន្តរជាតិ។

សំបកដបថ្មីមានរូបរាងខុសប្លែកពីមុន ពណ៍បៃតងដែលត្រូវបាន រចនាលើសំបកដបថ្មី នឹងធ្វើឲ្យអ្នកពិសាទទួលអារម្មណ៍ កាន់តែអស្ចារ្យ និងស្រស់ស្រាយជាងមុនទេ្វដង។ ដោយឡែកចំពោះរូបរាងវិញ ក៏ត្រូវបានផ្លាស់ប្តូរឲ្យកាន់តែ ងាយស្រួលក្នុងការចាប់កាន់ជាងមុន។ មាត់ដបផ្នែកខាងលើ និងកដបបង្ហាញឲ្យឃើញភាពរឹងមាំ និងស្រស់សង្ហា។

បន្ថែមលើការប្តូរពណ៍ដប ពីត្នោតទៅបៃតងស្រស់នេះ ពណ៍មាសដែលប្រើនៅលើ សំបកដបនិង ស្លាកសញ្ញាត្រូវបាន កែច្នៃឲ្យមានលក្ខណៈ ទាក់ទាញបែបស្រាសាំប៉ាញ មើលទៅកាន់តែស្រស់ស្អាតនិង អស្ចារ្យតាមរយៈការបញ្ចេញ ពន្លឺភ្លឺចាំងនៅលើស្លាកសញ្ញា។ ការផ្លាស់ប្តូរនេះត្រូវបាន ប្រើប្រាស់នៅលើដបចំណុះ ៣២០មល និង ៦២០មល។





ចំណែកស្រាបៀរឆាង កំប៉ុងចំណុះ ៣៣០មល និង៥០០មល ក៏ត្រូវបានអភិវឌ្ឍន៍ឈានឡើងទៅជា ពណ៌បៃតងស្រស់ និងពណ៌មាសភ្លឺរលោងដូចគ្នា។ សំបកកេះវិញ ក៏ត្រូវបានផ្លាស់ប្តូរឲ្យសម ទៅនឹងដបថ្មី ធានាឲ្យបានទាំងការ វេចខ្ចប់ល្អ និងភាពរឹងមាំ។

គូសបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃនេះតទៅ លោកអ្នកអាចជាវ ស្រាបៀរឆាង បានតាមរយៈក្រុមហ៊ុនអ៊ែតវូត នៅប្រទេសកម្ពុជា ដើម្បីទទួលបាន នូវរសជាតិស្រាបៀរ ដែលថ្មីហើយ ប្លែក៕


បញ្ចូលអត្ថបទដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម