ជិះម៉ូតូឌុបគ្នាចេញពីស៊ីការ ត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់២នាក់
ខេត្តកណ្តាល ៖ ជិះម៉ូតូឌុបគ្នា៣នាក់ចេញពីស៊ីការត្រូវរថយន្តបើកបញ្ច្រាសទិសគ្នា បុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះ សួង ភណ្ឌ័ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ, ២-ឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ និង ៣-ឈ្មោះ គង់ ស្រីវង់ ភេទស្រី អាយុ១៦ឆ្មាំ ជនជាតិខ្មែរ ជាសិស្ស រងរបួសធ្ងន់ ។ ទាំង៣នាក់មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ជិះម៉ូតូ១គ្រឿង ជាមួយគ្នាម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1E-8749 ។ ចំណែករថយន្តម៉ាក LEXUS RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0342 មានម្ចាស់ឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងគ្រឿងសង្ហារឹម មានទីលំនៅភូមិដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំនៅប៉ុស្តិ៍នគរបាល ។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូឌុបគ្នាចេញពី ស៊ីការគេក្នុងទិសដៅពីផ្លូវស្រែអំពិល ទៅកំពង់ស្វាយ (ទៅផ្ទះ) លុះមកដល់ចំណុចខាងលើ ក៏ត្រូវរថយន្តបញ្ច្រាសទិសគ្នាបើកបរក្នុង ល្បឿនលឿនបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ និងរបួសតែម្តង ។
បន្ទាប់ពីកើតហេតុ មន្ត្រីជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះអន្តរាគមន៍ធ្វើការវាស់វែង ប្រមូលយកមធ្យោបាយទាំង២គ្រឿង និងម្ចាស់រថយន្តទៅកាន់អធិការដ្ធាន នគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!