ដល់ថ្ងៃចូលរោងការ កូនក្រមុំវេចបង្វិច និងគ្រឿងអលង្ការ មួយចំនួន គេចខ្លួនបាត់
កំពង់ឆ្នាំង៖ អ្នកភូភូមិចារថ្មី បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈសម្លេងភ្លេងការ ដែលគ្រោងនឹងប្រគុំ នៅផ្ទះខាងកូនក្រមុំ ក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃចូលរោងការ ប្រែជាស្ងាត់ជ្រងុំ ជំនួសមកវិញនូវភាព ជ្រួលច្របល់អស់ញាតិទាំងពួង ព្រោះតែកូនក្រមុំ បានគេចខ្លួនបាត់ពីផ្ទះ នៅថ្ងៃចូលរោងការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។
អ្នកស្រី ផាន់ សិរី អាយុ ៣៩ឆ្នាំ ត្រូវជាម្តាយខាងស្រី បានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់ ដែលជាកូនក្រមុំ ក្នុងថ្ងៃចូលរោងការនេះ មានឈ្មោះ សុខ សិរីវឌ្ឍន៍ អាយុ២១ឆ្នាំ ជាកម្មការនីបម្រើការងារ នៅរោងចក្រអឹវ៉េ ខេត្តកំពង់ឆ្នាំង ចំណែកឯកូនកម្លោះឈ្មោះ ស៊ិន ស៊ីវង៉ុក អាយុ២២ឆ្នាំ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អ្នកស្រី ផាន់ សិរី បានបន្តទៀតថា អ្វីដែលធ្វើឲ្យគាត់ហួសចិត្ត ស្មានមិនដល់ គឺនៅព្រឹកថ្ងៃទី២៣ ខែមករា ដែលជាថ្ងៃចូលរោង សូត្រមន្តញាតិមិត្ត ជិតឆ្ងាយទាំងសងខាង បានមកដល់ ហើយរោងបានរៀបចំ រួចជាស្រេច សម្រាប់ពិធីមង្គលការនេះ ស្រាប់តែបាត់កូនស្រីរបស់គាត់ ដែលជាកូនក្រមុំ ត្រៀមចូលរោងការនេះ បាត់ចេញពីបន្ទប់ទាំងព្រលឹមស្រាងៗ ធ្វើឲ្យភ្ញៀវញាតិមិត្តជិតឆ្ងាយផ្អើលឈូឆរ នាំគ្នាចាត់មនុស្សដើររកកូនក្រមុំ គ្រប់ច្រកល្ហក តែទោះជាខំរកយ៉ាងណា ក៏នៅមិនឃើញនោះដែរ ទូរស័ព្ទរបស់នាងក៏ទាក់ទងមិនចូល រួចបានដាក់ពាក្យបណ្តឹងមួយទៅសមត្ថកិច្ច សម្រាប់ជាការដឹងឮ។
កូនក្រមុំដែលបាត់ខ្លួនទៅនេះ បានភ្ជាប់ទៅជាមួយនឹង គ្រឿងអលង្ការ មានខ្សែដៃ ខ្សែក ចិញ្ចៀនទាំងមាស និងប្លាទីន ប្រមាណ ១តម្លឹង ដោយមិនដឹងថា កូនគាត់ទៅជាមួយអ្នកណានោះទេ។ ប៉ុន្តែគាត់បានបង្ហើបថា ការបាត់កូនស្រី របស់គាត់ គឺស្របពេលដែលបុរសម្នាក់ ដែលជាអ្នកធ្វើការនៅអឹមវ៉េ ជាមួយគ្នាបានបាត់ខ្លួនផងដែរ ហើយទូរស័ព្ទក៏ទាក់ទងមិនចូលដូចគ្នា។
ចំណែកឯឪពុកកូនក្រមុំវិញ បានប្រាប់ថា កូនស្រីរបស់គាត់អាចចាញ់បោកគេ ពីការល្បួងលួងលោម ឲ្យនាងចេញពីរោងការ នៅពេលដែល កូនកម្លោះ ចូលដណ្តឹងកូនស្រីរបស់គាត់ មិនបានប្រកែកប្រណាំងអ្វីដែរ រហូតបានធ្វើពិធីភ្ជាប់ពាក្យ នៅមុនដល់ថ្ងៃរៀបមង្គលការនេះ។
តាំងពីស្តីដណ្តឹងរហូតដល់ថ្ងៃមង្គលការ នេះគឺមានរយៈពេលជិត ១ឆ្នាំមកហើយ ក្រោយពីស៊ីស្លាភ្ជាប់ពាក្យ រួចមកដែលកាលណោះ កូនកម្លោះធ្វើការនៅរោងចក្រ អឹមវ៉េ ជាមួយគ្នា ហើយពេលទៅធ្វើការ គឺជិះម៉ូតូឌុបគ្នា ទៅជាមួយគ្នា មិនដែលមានហេតុការណ៍អ្វីនោះទេ។
មុនពេលធ្វើពិធីការ គឺពុំដែលឮកូនស្រីរបស់គាត់ និយាយអ្វីនោះឡើយ ហើយថែមទាំងកាម្មង់របស់ល្អៗ សម្រាប់ពិធីរៀបការនេះទៀតផង។ មង្គលការកូនស្រីរបស់គាត់នេះ គឺគាត់គ្រោងហៅភ្ញៀវប្រមាណ ៤០០នាក់ សម្រាប់ចូលរួម ជាកិត្តិយសអាពាហ៍ពិពាហ៍ កូនរបស់គាត់នេះអ្វីៗ បានគ្រោងរៀបចំទុកជាស្រេច អស់រួចហើយ ចាប់តាំងភ្លេងប្រពៃណី តន្ត្រីសម័យចុងភៅភេសជ្ជៈ និងក្រុមពិធីការផ្សេងៗ ដែលគ្រោងចំណាយប្រមាណ ៤០០០ដូល្លារ។
ជាចុងក្រោយគាត់បានប្រាប់ថា ក្នុងនាមគាត់ ជាឪពុកនិងម្តាយបានអំពាវ អោយកូនស្រីត្រឡប់មកវិញ ទោះកូននៅទីណាក៏ដោយ ឬខុសឆ្គងយ៉ាងណាក្តី ម្តាយឪពុកមិនយកទោសពៃអ្វីទេ អោយតែកូនវិលត្រឡប់មកផ្ទះ រកម្តាយឪពុកវិញ។
រហូតមកដល់រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បើយោងតាម លោក ម៉ូត យូ មេប៉ុស្តិ៍រដ្ឋបាលអន្តូងស្នាយ បានប្រាប់ដើមអម្ពិល អោយដឹងថា រោងការខាងលើនេះ នឹងត្រូវធ្វើនៅផ្ទះខាងស្រី នៅក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយករណីនេះ ឮថាមានការប្តឹងផ្តល់គ្នា ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង តែពុំទាន់ដឹងថា ដោះស្រាយយ៉ាងណានៅឡើយទេ ដោយឡែក លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកបានអោយដឹងថា លោកពុំទាន់បានទទួល សេចក្តីរាយការណ៍ អំពីរឿងខាងលើនេះនៅឡើយទេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!