បុរសម្នាក់ត្រូវបាន នគរបាល ខេត្តស្វាយរៀង ឃាត់ខ្លួនរឿង ប្រពន្ធសុំលែង តែប្តឹងបងថ្លៃថា យកប្រពន្ធលក់នៅថៃ

 
 

ស្វាយរៀង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ការិយាល័យប្រឆាំង ការជួញដូរមនុស្ស  និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនចោទ ពីបទហិង្សាដោយចេតនា ក្លែងឯកសារ សាធារណៈប្រើឯកសារក្លែងក្លាយនិងផ្តល់ព័ត៌មាន មិនពិតធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ដើម្បីចោទ ប្រកាន់បងថ្លៃ។

បើតាមលោកវរៈសេនីយ៍ទោ នេត សារឿន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ឃុត សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំមុខរបរចុងភៅនៅរាជធានីភ្នំពេញ និងឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ក្នុងករណីបានប្រព្រឹត្តបទ បរិហាបង្កាច់កេរ្តិ៍ ប្រើអំពើហិង្សាដោយចេតនា ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងផ្តល់ព័ត៌មានមិនពិតដល់សមត្ថកិច្ច ដើម្បីចោទប្រកាន់បងថ្លៃថា បានយកប្រពន្ធ របស់ខ្លួនទៅលក់ឲ្យថៅកែជនជាតិថៃបង្ខំឲ្យធ្វើការខុសច្បាប់។

ប្រភពបានបន្តឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ឃុត សម្បត្តិ នេះមានប្រពន្ធឈ្មោះ នាង រចនា អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ ទួលទ្រា ឃុំ ស្វាយធំ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងបានរៀបការជាមួយគ្នាបានកូនស្រី ហើយ រស់នៅមិនចុះសំរុង និងគ្នាតែងតែបើអំពើហិង្សាដាក់ប្រពន្ធ ជេរប្រម៉ាត វ៉ៃដំ ដោយនាង រចនា ទ្រាំពុំបានក៏សុំម្តាយ ក្មេកទៅនៅស្រុកកំណើតវិញ ហើយនាងរចនា បាននាំបុរសជាប្តីទៅសាលាឃុំស្វាយធំសុំលែងលះ ប៉ុន្តែប្តី របស់ខ្លួនមិនព្រមលែងនោះទេ ក៏សុំកូនស្រីយកទៅភ្នំពេញវិញ។

ក្រោយមកបានមកដល់ស្រុកបានជួប និងឪពុកម្តាយខាងស្រីសួរនាំរកនាងរចនា (ដែលជាប្រពន្ធ) ដោយពួក គាត់ បានប្រាប់ថាកូន របស់បានទៅធ្វើការនៅប្រទេសថៃហើយ។ក៏ធ្វើឲ្យជនសង្ស័យឈ្មោះ ឃុត សម្បត្តិ ខឹងរករឿងដើរដាក់ពាក្យបណ្តឹងគ្រប់ស្ថាប័នរហូតទៅដល់ស្ថានទូតខ្មែរនៅប្រទេសថៃចោទប្រកាន់បងថ្លៃថាយកប្រពន្ធរបស់ខ្លួនទៅលក់ឲ្យថៅកែថៃបង្ខំឲ្យធ្វើការខុសច្បាប់ ក្លែងសសេរសំបុត្រថា ប្រពន្ធបានផ្ញើ តាមរយៈ ក្មួយថ្លៃសុំឲ្យរូបខ្លួនជាប្តីរំដោះផងគេយកមកលក់នៅប្រទេសថៃហើយឈ្មោះ ឃុត សម្បត្តិ នេះពាក់បណ្តឹង គ្រប់ស្ថាប័នរហូតមកដល់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយថ្នាក់លើបានដាក់ បទបញ្ជាឲ្យខាងជំនាញ ចុះស្រាវជ្រាយដោយសមត្ថកិច្ចយើងមានការសង្ស័យបានហៅឈ្មោះ ឃុត សម្បត្តិ មកសាកសួរក្រោយពីធ្វើការ សាកសួររួចមកជនសង្ស័យឈ្មោះ ឃុត សម្បត្តិ បានសារភាពថារឿងនេះខ្លួនបានប្រឌឹតឡើង ទាំងអស់ដោយខឹង និងក្រុមគ្រួសារខាងប្រពន្ធ មិនជួបគ្មាទើបរូបគេបានធ្វើជាដើរ ដាក់ពាក់បណ្តឹងគ្រប់ទីកន្លែងដូចច្នេះ។

ក្រោយពីសមត្ថកិច្ចធ្វើសាកសួរជនសង្ស័យហើយសង្ស័យ បានសារភាពរួចមកសមត្ថកិច្ច នគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យឈ្មោះ ឃុត សម្បត្តិ ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅល្ងាចថ្ងៃទី២៤ ខែមករាឆ្នាំ២០១៦៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម